ជំងឺកញ្ជ្រឹលគឺជាជំងឺបង្កឡើងដោយវីរុស ហើយមានភាពឆ្លងខ្លាំងបំផុត មែនហើយវាអាចធ្វើឲ្យស្លាប់បាន។ មុនពេលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលត្រូវបានគេរកឃើញ និងណែនាំឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៩៦៣ វាក៏មានការផ្ទុះជំងឺនេះជារៀងរាល់ពីរទៅបីដងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការផ្ទុះជំងឺនេះបណ្តាលឲ្យមនុស្សស្លាប់ប្រហែល ២.៦លាននាក់ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញការដែលប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺនេះបានធ្វើឲ្យអត្រានៃការស្លាប់មានការថយចុះយ៉ាងគួរឲ្យកត់សម្គាល់។ ក្នុងឆ្នាំ ២០១៨ គេបានប៉ាន់ស្មានឃើញថា មានចំនួនអ្នកជំងឺកញ្ជ្រឹលស្លាប់តែ ១៤២០០០នាក់ទេនៅទូទាំងពិភពលោក។ ក្មេងដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយក៏ងាយនឹងប្រឈមមុខនឹងផលវិបាករបស់វា ព្រមទាំងអាចស្លាប់បានដែរ។
ភាពធ្ងន់ធ្ងរនៃជំងឺកញ្ជ្រឹល
ជំងឺកញ្ជ្រឹលគឺជាជំងឺបង្កឡើងដោយវីរុស ហើយអាការៈដំបូងរបស់វាអាចមានលក្ខណៈដូចជាជំងឺផ្តាសាយដែរ។ អ្នកឆ្លងជំងឺកញ្ជ្រឹលប្រហែលជាមានអាការៈ ក្តៅខ្លួនខ្លាំង ក្អក និងហៀរសម្បោ។ ក្នុងរយៈពេលពីរបីថ្ងៃ អ្នកប្រហែលជាមើលឃើញកន្ទួលរមាស់ជំងឺកញ្ជ្រឹលដែលតូចៗ កំពកក្រហម និងរាលដាលពេញខ្លួនចាប់ពីគុលសក់នៅលើមុខ និងចេញដល់ចុងជើង។
ផលវិបាកដោយសារតែជំងឺកញ្ជ្រឹល
ការបង្ករោគដោយជំងឺកញ្ជ្រឹលអាចនាំឲ្យមានផលវិបាកជាច្រើនប្រភេទ ដោយខ្លួនមានលក្ខណៈមធ្យម ឬធ្ងន់ធ្ងរ ហើយផ្សេងទៀតអាចមានរហូតពេញមួយជីវិតតែម្តង។ ផលវិបាកទាំងនេះអាចមានដូចជា៖
- ផលវិបាកស្រួចស្រាវ៖ រឿងនេះរួមមាន រាករូស និងការបង្ករោគនៅត្រចៀក។ ការសម្រាលមន្ទីរពេទ្យក៏ច្រើនតែកើតមានជាញឹកញាប់ដែរ។
- ផលវិបាកធ្ងន់ធ្ងរ៖ រឿងនេះរួមមាន ស្រ្តីមានផ្ទៃពោះអាចសម្រាលកូនមិនគ្រប់ខែ រលាកស្រោមខួរក្បាល រលាកសួត និងថ្លង់។
- ផលវិបាករយៈពេលវែង៖ រឿងនេះអាចនាំឲ្យពិការភាពខាងភាពឆ្លាតវៃលើទារក និងក្មេងតូចៗ
- ផលវិបាកសរសៃប្រសាទ៖ រឿងនេះមានដូចជា Subacute Sclerosing Panencephalitis (SSPE) ក៏អាចទាក់ទងនឹងការវិវត្តដែលទាក់ទងនឹងជំងឺកញ្ជ្រឹលដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គេប៉ាន់ស្មានឃើញថា មានកុមាររហូតដល់ ៣នាក់ក្នុងចំណោមកុមារ ១០០០នាក់ ដែលមានជំងឺកញ្ជ្រឹលនឹងស្លាប់ដោយសារតែជំងឺផ្លូវដង្ហើម និងផលវិបាកជំងឺសរសៃប្រសាទ៕