Join with Health.com.kh on Telegram

វ័យកាន់តែចាស់សុខភាពរាងកាយក៏ដូចជាខួរក្បាលនិងការចងចាំមនុស្សភាគច្រើនក៏ថយចុះតាមនោះដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមនុស្សចាស់គួរព្យាយាមទទួលទានដើម្បីពង្រឹងសុខភាពខួរក្បាលបង្កើនការចងចាំ ៖

១. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់សុខភាពខួរក្បាលនិងសមត្ថភាពនៃការចងចាំដោយការពារខួរក្បាលពីការរលាកទប់ស្កាត់ការខូចខាតកោសិកាសុខភាពល្អ។ ក្រៅពីសាលម៉ុន ត្រីសម្បូរខ្លាញ់ផ្សេងទៀតក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដែរ។

២. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិជាអាហារសម្រន់ល្អបំផុតមួយសម្រាប់ខួរក្បាលដោយវាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣។ ទោះជាយ៉ាងណាកុំទទួលទានលើសពីមួយក្ដាប់ដៃក្នុងមួយថ្ងៃ។

៣. ផ្លែបឺរី

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធភាពពង្រឹងសុខភាពខួរក្បាលបង្កើនការចងចាំ។

៤. បន្លែបៃតង

ក្រៅពីផ្លែឈើហើយនោះមនុស្សចាស់ក៏គួរព្យាយាមទទួលទានបន្លែផងដែរដើម្បីរក្សាការចងចាំល្អប្រសើរ។ បន្លែបៃតងជាប្រភពដ៏ល្អបំផុតនៃវីតាមីនចាំបាច់ ជាតិរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ​ដែលមិនត្រឹមតែល្អសម្រាប់សុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែចំពោះរាងកាយទាំងមូលតែម្ដង។

៥. តែបៃតង

ការទទួលទានតែបៃតងជាប្រចាំក៏ល្អសម្រាប់មនុស្សចាស់ផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលមានផ្ទុកក្នុងតែបៃងជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា។ មនុស្សចាស់ក៏អាចកាត់បន្ថយការទទួលទានកាហ្វេដែលមានផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ដោយព្យាយាមទទួលទានតែបៃតងជំនួសវិញ។

 ៦. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន E និងខ្លាញ់ល្អ monounsaturated fat ដែលចាំបាច់សម្រាប់រក្សាសុខភាពខួរក្បាលល្អប្រសើរ៕