អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ មានវាសនាដែលមិនខ្វះលុយចាយឡើយ។ ហេតុអ្វីបានជាបែបនេះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំរកា
បុគ្គលនៃឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលរស់រវើក ដោយតែងតែគិតបានល្អិតល្អន់។ ម្យ៉ាងទៀត លាភគេតែងតែឡើងខ្ពស់ជានិច្ច ដោយធ្វើឲ្យគេអាចទទួលបានទ្រព្យយ៉ាងច្រើនចូលមក។ ជាពិសេស នៅពេលដល់វ័យកណ្តាលតែម្តង គេនឹងអាចចាប់បានប្រាក់ជាច្រើនចូលមក។ មិនថាធ្វើអ្វីទេ សុទ្ធតែអាចជោគជ័យទាំងអស់។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។
ឆ្នាំថោះ
អ្នកជាមនុស្សដែលមាននិស្ស័យខ្ពស់ជាមួយមនុស្សជាច្រើន។ ដូចនេះ មិនថាស្រី ឬប្រុសទេ សុទ្ធតែអាចរក្សាទំនាក់ទំនងល្អក្នុងក្រុមហ៊ុន។ ជាហេតុដែលធ្វើឲ្យអ្នកអាចដោះស្រាយបញ្ហាគ្រប់យ៉ាងក្នុងក្រុមហ៊ុន។ ដូចនេះ ទ្រព្យនឹងមកដោយឯកឯងជាមិនខាន។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានលាភក្រាស់តាំងពីកំណើត។ ថ្វីត្បិតតែនៅវ័យក្មេងលំបាកបន្តិចក៏ដោយ តែចាស់ទៅនឹងអាចរស់នៅដោយសោយសុខ។ ដូចនេះ លុយអ្នកនឹងមិនខ្វះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)