ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារខ្លួនពីវីរុសថ្មីរបស់អ្នកម្តាយមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែកាត់បន្ថយការចេញក្រៅ ប្រសិនជាអាច អ្នកមិនគួរចេញក្រៅឡើយ។ ប៉ុន្តែបើអ្នកពិតជាមានការត្រូវចេញក្រៅ អ្នកគួរតែពាក់ម៉ាស់ រួមទាំងស្រោមដៃផងដែរ។
- អ្នកគួរតែចៀសពីការញ៉ាំបាយជុំគ្នានៅក្រៅ ហើយចៀសពីកន្លែងដែលមានមនុស្សច្រើន ទើបអ្នកអាចការពារខ្លួនអ្នកបានយ៉ាងល្អ។
- អ្នកគួរតែកុំនៅជិតអ្នកដែលផ្តាសាយ ដោយមានអាការៈក្តៅខ្លួន ព្រមទាំងក្អក។ ប្រសិនជាអ្នកហ៊ានតែនៅជិត អ្នកនឹងងាយឆ្លងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែនៅឲ្យឆ្ងាយពីអ្នកជំងឺទាំងនោះ។
- បន្ទប់របស់អ្នកគួរតែឲ្យមានខ្យល់អាកាសចេញចូល ទើបអាចប្តូរខ្យល់កង្វក់ចេញ ហើយនាំខ្យល់ល្អចូល ធ្វើឲ្យអ្នកមិនងាយឆ្លងរោគអ្វីនោះទេ។ ដូចនេះ អ្នកគួរតែបើកបង្អួចខ្លះ ទើបអាចរក្សាសុខភាពអ្នកបានយ៉ាងល្អ។
- ឧបករណ៍ដែលអ្នកប្រើប្រាស់ទាំងអស់ គួរតែប្រើអាល់កុលមកជូត ព្រោះមានតែអាល់កុលទេដែលអាចសម្លាប់មេរោគដែលមានលើប្រដាប់ប្រដាល់ប្រើប្រាស់ទាំងនោះ។
- របស់របរប្រើប្រាស់របស់អ្នកម្តាយមានផ្ទៃពោះ គួរតែប្រើខ្លួនឯង មិនគួរប្រើលាយឡំជាមួយអ្នកដទៃនោះទេ ទើបមេរោគដែលមានលើនោះមិនអាចឆ្លងមកលើរាងកាយអ្នកបាន។
- នៅពេលដែលអ្នកកណ្តាស់ អ្នកគួរតែប្រើក្រដាសជូតមាត់មកខ្ទប់មាត់របស់អ្នក ឬយកដៃទប់មាត់ ទើបមិនចម្លងដល់អ្នកដទៃ។
- អ្នកម្តាយគួរតែប្រើសាប៊ូលាងដៃឲ្យបានច្រើន ឬប្រើអាល់កុលក៏បាន។ ជាពិសេស ខោអាវរបស់អ្នកក៏គួរតែផ្លាស់ប្តូរឲ្យបានញឹកញាប់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែកុំញីភ្នែកឲ្យសោះ ទើបមេរោគមិនចូលក្នុងផ្លូវដង្ហើមអ្នកបាន។
- អ្នកម្តាយមិនអាចញ៉ាំសត្វព្រៃ សាច់ដែលមិនឆ្អិន នោះទេ ព្រោះអាហារទាំងនេះ អាចចម្លងមេរោគឲ្យអ្នកយ៉ាងលឿនជាទីបំផុត។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ទើបអ្នកមិនងាយឆ្លងវីរុសថ្មីទាំងនេះបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)