ស្វាមីដែលមានឆ្នាំឆ្លូវ និងថោះសុទ្ធតែជាស្វាមីដែលចេះស្រឡាញ់ប្រពន្ធខ្លួនដល់ចាស់។ ដូចនេះតើឆ្នាំរោងជាស្វាមីដែលមានចរិតបែបនោះឬទេ?
ប្តីដែលមានឆ្នាំរោងជាមនុស្សដែលខ្លាំងពូកែក្នុងមុខរបរ ជាបុរសដែលនារីភាគច្រើនចាប់ចិត្តនៅមុនរៀបការ។ ក្រោយពេលរៀបការរួច ទោះបីជាមានលុយយ៉ាងណាក៏ដោយក៏គេមិនទៅរកស្រីក្រៅដែរ ព្រោះគេចង់រក្សាកិត្តិយស និងកេរិ៍្តឈ្មោះ។ គេជាមនុស្សដែលមិនសូវចូលចិត្តរឿងស្នេហានោះទេ ប៉ុន្តែនៅពេលដែលគេមានគ្រួសារ គេនឹងមានទំនួលខុសត្រូវខ្ពស់។ នៅពេលដែលគេកាន់តែចាស់ គេនឹងធ្វើជាបិតាដែលល្អ ហើយក្តីស្រឡាញ់ចំពោះប្រពន្ធក៏មិនថយចុះដែរ៕