ប្រសិនជាអ្នកចង់ក្លាយជាប្តីប្រពន្ធគំរូ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
- គូស្វាមីភរិយាដែលអាចផ្តល់សុភមង្គលដល់គ្នា ជាប្តីប្រពន្ធដែលចេះឈរលើគោលជំហរគ្នាគិតនៅពេលដែលមានបញ្ហា។ នៅពេលដែលមានរឿងឈ្លោះប្រកែកគ្នា គេនឹងមិនធ្វើឲ្យទៅជាធំឡើយ ព្រោះគេចេះយកចិត្តដាក់លើចិត្តគ្នា ដោយចេះគិតពីគ្នា ទើបមិនធ្វើឲ្យរឿងកាន់តែធំ។
- ប្តីប្រពន្ធដែលជាគំរូល្អ ជាបុគ្គលដែលមិនចេះប៉ះពាល់ទូរស័ព្ទគ្នា មានន័យថា គេមិនចេះឆែតទូរស័ព្ទគ្នាទេ ព្រោះគេជឿជាក់គ្នា។ ដូចនេះ ភាពជឿជាក់នេះ នឹងអាចធ្វើឲ្យគេអាចដើរជាមួយគ្នាដល់ដំណាក់កាលចុងក្រោយនៃជីវិត។
- គូស្វាមីភរិយាដែលទទួលបានអារម្មណ៍សុភមង្គលពីគ្នា ជាគូដែលចេះសរសើរគ្នាទៅវិញទៅមកនៅពេលដែលសម្រច ឬទទួលបានជោគជ័យទៅលើរឿងអ្វីមួយ។ ការចេះផ្តល់កម្លាំងចិត្តដល់គ្នានេះ នឹងអាចធ្វើឲ្យគេអាចរស់នៅជាមួយគ្នាប្រកបដោយភាពសប្បាយរីករាយណាស់ ដោយមិនសូវឈ្លោះគ្នាទេ។
- ការចេះធ្វើឲ្យប្តី ឬប្រពន្ធភ្ញាក់ផ្អើរនៅក្នុងកម្មវិធីពិសេស ក៏អាចជួយបង្កើនមនោសញ្ចេតនាអ្នកដែរ។ ទោះបីជារឿងតូចតាចក៏ដោយ ប៉ុន្តែបើអ្នកចេះសន្សំពិន្ទុពីរឿងតូចតាមទាំងនេះ នឹងអាចធ្វើឲ្យមនោសញ្ចេតនាអ្នកល្អខ្លាំងណាស់។ ដូចនេះ អ្នកនឹងអាចរស់នៅជាមួយគ្នាបានយ៉ាងជោគជ័យ គ្មាននរណាអាចមកបំបែកបានឡើយ៕