អ្វីដែលយើងដឹងច្បាស់នោះគឺថា គីមឈី មិនមែនជាបន្លែស្រស់ឡើយ វាគឺជាប្រភេទជ្រួកម៉្យាងមានប្រភពដើមចេញពីប្រជាជនកូរ៉េ។ ដំណើរការណ៍មួយឈ្មោះថា Lacto-fermentation ដែលធ្វើឲ្យគីមឈីក្លាយទៅជាអាហារដ៏ពិសេស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារមួយនេះមិនត្រឹមតែទុកបានយូរទេ តែក៏ជំរុញដល់រសជាតិកាន់តែឆ្ងាញ់ផងដែរ។ ការត្រាំធ្វើជាជ្រួកប្រភេទនេះកើតឡើងនៅពេលជាតិអាមីដុង ឬស្ករត្រូវបានបំលែងទៅជាអាលកុល ឬអាស៊ីតដោយអតិសុខុមប្រាណដូចជា ផ្សិត ឬបាក់តេរី។
Lacto-fermentation ប្រើប្រាស់បាក់តេរី Lactobacillus ដើម្បីបំបែកស្ករទៅជាឡាក់តិចអាស៊ីត ដែលធ្វើឲ្យគីមឈីមានរសជាតិជូរ។ នៅពេលយើងប្រើវាជាអាហារបំប៉ន បាក់តេរីដែលមានក្នុងអាហារនេះអាចផ្តល់ប្រយោជន៍ជាច្រើនក្នុងការព្យាបាលជំងឺដូចជា ផ្តាសាយ និងការរាករូសទៀតផង។
ការចម្រាញ់ជាជ្រួកគីមឈីនេះក៏បង្កើតជាមជ្ឈដ្ឋានមួយអាចជួយឲ្យបាក់តេរីល្អៗផ្សេងៗទៀតរស់នៅ និងបំបែកកូនចៅបានដែរ ដោយវាមានទាំងប្រូបាយអូទិចថែមទៀត។ ប្រូបាយអូទិចនេះគឺផ្តល់ជាប្រយោជន៍ចំពោះសុខភាពនៅពេលទទួលទានច្រើន។
តាមពិតទៅ វាមានទំនាក់ទំនងក្នុងការការពារជំងឺជាច្រើនដូចជា៖
- មហារីក
- ផ្តាសាយ
- ទល់លាមក
- សុខភាពក្រពះពោះវៀន
- សុខភាពបេះដូង
- សុខភាពផ្លូវចិត្ត
- ជំងឺស្បែក។
ចូរចាំថា ការរកឃើញទាំងនេះគឺជាប់ទាក់ទងនឹងការញ៉ាំថ្នាំបំប៉នប្រភេទប្រូបាយអូទិចកម្រិតខ្ពស់ និងមិនត្រូវបានរកឃើញក្នុងការញ៉ាំគីមឈីធម្មតាៗឡើយ។ ប្រូបាយអូទិចក្នុងគីមឈី ត្រូវបានគេជឿថា ទទួលខុសត្រូវចំពោះសុខភាពជាច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងណាក៏ដោយ វាក៏ត្រូវការការស្រាវជ្រាវកាន់តែច្រើនថែមទៀតចំពោះឥទ្ធិពលពិសេសនៃប្រូបាយអូទិចដែលមានក្នុងគីមឈីនេះ៕