ចង្វាក់បេះដូង ឬហៅថាជីពចរ គឺជាចំនួនដងដែលបេះដូងច្របាច់ក្នុងមួយនាទី។ ចង្វាក់បេះដូងអ្នកអាចកំណត់ដឹងតាមរយៈការស្ទាប់នៅកដៃខាងក្នុង កែងដៃខាងក្នុង កញ្ចឹងកចំហៀង ឬកជើងខាងមុខ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីទទួលបានលទ្ធផលសុក្រិត ចូរដាក់ម្រាមដៃនៅលើជីពចរ និងរាប់ចំនួនលោតរបស់ជីពចនោះរយៈពេលមួយនាទីតែម្តង។ នៅពេលសម្រាក ចង្វាក់បេះដូងគួរតែនៅចន្លោះ ៦០ ទៅ១០០ដងក្នុងមួយនាទី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាជីពចរអ្នកលោតញ៉ាប់ពេក ឬទាបពេក ចូរទាក់ទងទៅគ្រូពេទ្យដើម្បីពិគ្រោះ៕