ជំងឺមហារីកស្បូន ឬហៅថាមហារីកអង់ដូម៉ែត្រសម្គាល់ដឹងតាមរយៈការលូតលាស់កោសិការខុសប្រក្រតីក្នុងស្បូន។ ស្បូនគឺជាកន្លែងដែលទារកលូតលាស់នៅពេលមានផ្ទៃពោះ។ ជំងឺមហារីកស្បូនច្រើនតែកើតឡើងក្រោយពេលរ៉ាំងរដូវ និងញឹកញាប់លើស្រ្តីធាត់ជ្រុល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកប្រហែលជាប្រឈមនឹងជំងឺណេះបើសិនជាប្រើប្រាស់ថ្នាំអ័រម៉ូនក្រោយរ៉ាំងរដូវរយៈពេលច្រើនឆ្នាំ។ ជាធម្មតា ស្រ្តីដែលមានជំងឺមហារីកស្បូនភាគច្រើនគឺស្ថិតក្នុងពេលជិតរ៉ាំងរដូវ ឬក្រោយពេលរ៉ាំងរដូវចន្លោះអាយុ ៥០ ទៅ៦៥ឆ្នាំ និងអាយុជាមធ្យម ៦១ឆ្នាំ។ ខាងក្រោមនេះគឺជាអាការៈជំងឺមហារីកស្បូនដែលអញនកត្រូវតែយល់ដឹង និងចងចាំបន្ថែម៖
ហូរឈាមតាមទ្វារមាសខុសធម្មតា
នេះគឺជាអាការៈញឹកញាប់បំផុតនៃមហារីកស្បូនដែលកើតឡើងនៅចន្លោះពេលមករដូវ ក្រោយពេលរួមភេទ ឬក្រោយពេលរ៉ាំងរដូវ។ ការហូរឈាមខុសធម្មតាច្រើនតែជាអាការៈមួយនៃមហារីកស្បូនដំណាក់កាលចុងក្រោយ ព្រោះវាមានន័យថា ដុំសាច់មហារីករាលដាលទៅកន្លែងផ្សេងហើយ។ ដូច្នេះគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្ត។
ឈឺចាប់ក្នុងពេលរួមភេទ
អាការៈមិនសូវកើតមាននៃមហារីកស្បូនគឺជាការឈឺចាប់នៅពោះខាងក្រោម និងឈឺចាប់ក្នុងពេលរួមភេទ។ មិនខុសគ្នានឹងមហារីកមាត់ស្បូនទេ ការធ្វើតេស្តអាចពិនិត្យអាងត្រគាក និងPap Smear គឺមិនអាចផ្តល់ភាពសុក្រិតរកមើលមហារីកនេះឡើយ ដូច្នេះគួរតែកត់សម្គាល់អាការៈ ឬការប្រែប្រួលផ្សេងៗក្នុងរាងកាយផង។
ឈឺក្នុងអាងត្រគាក
ការឈឺចាប់ក្នុងតំបន់អាងត្រគាកអាចកើតឡើងដោយសារតែហេតុផលមួយចំនួន។ មហារីកស្បូនអាចជាមូលហេតុមួយដែរ។ ចូរធ្វើការទាត់ចោលមូលហេតុផ្សេងៗនៃការឈឺចាប់នៅអាងត្រគាក និងរមើលថាតើមានអាការៈមហារីកស្បូនផ្សេងៗទៀតនៅជាមួយឬអត់។ បើសិនជាមាន ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
មិនឃ្លានអាហារ ឬអស់កម្លាំង
អាការៈផ្សេងៗទៀតដែលត្រូវរកមើលគឺភាពស៊ាំចិត្តនៃចំណង់អាហារ និងកម្លាំងក្នុងខ្លួន ប៉ុន្តែអាការៈទាំងនេះគឺតិចតួចទេ។ ចូរពិគ្រោះជាមួយគ្រូពេទ្យបន្ថែមបើសិនជាអ្នកបារម្ភអំពីមហារីកស្បូន ជាពិសេសបើសិនជាមានការធ្លាក់ឈាមក្រោយរ៉ាំងរដូវ ឬសម្គាល់ឃើញការប្រែប្រួលណាមួយក្នុងលក្ខណៈធម្មតានៃការមករដូវ។
ពិបាកនោម
ភាពពិបាកនៃការនោមជាអាការៈធម្មតាមួយនៃការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ ប៉ុន្តែករណីខ្លះ វាអាចជាសញ្ញាបញ្ជាក់មួយរបស់ជំងឺមហារីកស្បូនផងដែរ។ ចូរពិនិត្យជាមួយគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើបាន។
ស្រកទម្ងន់
ការស្រកទម្ងន់អាចនាំឲ្យរីករាយចំពោះស្រ្តីភាគច្រើន។ ប៉ុន្តែបើសិនជារឿងនេះកើតឡើងដោយគ្មានហេតុផល វាអាចជារឿងគួរឲ្យបារម្ភណាស់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ករណីខ្លះ ការស្រកទម្ងន់ភ្លាមៗអាចកើតឡើងដោយសារតែជំងឺគ្នុងខ្លួនដូចជា មហារីកស្បូនតែម្តង៕