យោងទៅតាមអ្នកជំនាញជាច្រើននៅប្រទេសចិនបានឲ្យដឹងថា វីរុសបង្កជំងឺរលាកសួតថ្មី Coronavirus ឬ 2019-nCoV យ៉ាងហោចណាស់មានអ្នកជំងឺនៅរស់ ៣៦១នាក់ក្នុងប្រទេសចិនប្រហែលជាឆ្លងវីរុសនេះតាមរយៈផ្លូវរំលាយអាហារ។ កាលពីថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ សារព័ត៌មាន Xinhau បានឲ្យដឹងថា គេបានរកឃើញអាស៊ីតនុយគ្លេអ៊ិចវីរុសកូរ៉ូណានៅក្នុងលាមករបស់អ្នកជំងឺ និងតាមរយៈការពិនិត្យនៅលើរន្ធគូថ ដូច្នេះហើយទើបអាចបញ្ជាក់ថា វីរុសនេះប្រហែលជាចម្លងតាមរយៈប្រព័ន្ធរំលាយអាហារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការស្រាវជ្រាវចុងក្រោយបង្អស់ត្រូវបានធ្វើឡើងក្រោយពេលដែលអ្នកវិទ្យាសាស្រ្តបានតាមដានទៅលើអាការៈដំបូងនៃអ្នកឆ្លងវីរុសកូរ៉ូណានេះមួយចំនួនដែលមានតែរាករូសទេ តែមិនមានក្តៅខ្លួនទៅវិញ។
ការព្យាបាលជំងឺរបស់គ្រូពេទ្យត្រូវបានផ្តោតសំខាន់ទៅលើករណីរលាកសួត ដើម្បីចង់ដឹងថាអ្នកជំងឺមានការបង្ករោគដោយកូរ៉ូណាឬអត់។ ប៉ុន្តែ ការស្រាវជ្រាវថ្មីពីការសិក្សាចុងក្រោយបង្អោះបានណែនាំថា វីរុសប្រភេទនេះនេះប្រហែលជាមានរបៀបចម្លងលាមកមកមាត់ដែរ ហើយវាមិនគ្រាន់តែឆ្លងតាមរយៈដំណក់ទឹកមាត់ទេ តែក៏អាចចម្លងតាមរយៈការប៉ះពាល់នឹងអ្នកជំងឺផ្ទាល់។
ការសិក្សាដែលធ្វើឡើងដោយអ្នកវិទ្យាសាស្រ្តមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Renmin Hospital of Wuhan University និង Wuhan Institute of Virology of the Chinese Academy of Sciences បានបញ្ជាក់ថា ចំនួនករណីដែលបញ្ជាក់ថាមានការឆ្លងវីរុសកូរ៉ូណាក្នុងទឹកដីចិនដីគោកមានរហូតដល់ ១៧២០៥នាក់ និងអ្នកជំងឺ ២២៩៦នាក់នៅតែមានសភាពជំងឺនេះធ្ងន់ធ្ងរនៅឡើយ។ យោងទៅតាម National Health Commission របស់ប្រទេសចិន បានឲ្យដឹងថា មានចំនួនមនុស្សប្រមាណ ២១៥៥៨នាក់ត្រូវបានសង្ស័យថាកំពុងតែឆ្លងការបង្ករោគដោយវីរុសថ្មី។
ការព្យាបាលដែលស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ
ដោយសារតែគ្មានវ៉ាក់សាំង ឬថ្នាំពិសេសណាមួយសម្រាប់វីរុសកូរ៉ូណាថ្មី ទើបអង្គកាសុខភាពរួមទាំងអង្គការសុខភាពពិភពលោក និង CDC បានណែនាំថា ប្រជាជនទូទៅគួរតែសម្របខ្លួនទៅនឹងទម្លាប់អនាម័យខ្លួនល្អ និងចៀសវាងការប៉ះពាល់នឹងអ្នកមានជំងឺដើម្បីបន្ថយការប្រឈមនឹងការបង្ករោគ។ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា សម្រាប់អ្នកផ្ទុកមេរោគគួរតែទទួលបានការថែទាំដ៏សមស្របដើម្បីជួយបំបាត់អាការៈ និងព្យាបាលរោគសញ្ញា ខណៈពេលដែលអ្នកដែលមានអាការៈធ្ងន់ធ្ងរគួរតែទទួលបានការថែទាំបែបទ្រទ្រង់សុខភាពដែលល្អបំផុត។ អង្គការសុខភាពពិភពលោកក៏បញ្ជាក់ថា ការពញយាបាលពិសេសសម្រាប់វីរុសនេះកំពុងតែស្ថិតក្រោមការស្រាវជ្រាវនៅឡើយ ហើយក៏នឹងត្រូវធ្វើតេស្តសិក្សាសិនដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែពិភពលោកកំពុងតែស្រាវជ្រាវរកការព្យាបាលសម្រាប់វីរុសកូរ៉ូណាថ្មីនេះ អង្គការសុខភាពពិភពលោកកំពុងតែជួយផ្តល់ជាធនធានសម្រាប់ខិតខំដល់ការស្រាវជ្រាវនិងបង្កើតជាមួយដៃគូជាច្រើន៕