ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលងាយធ្វើឲ្យអ្នកឡើងទម្ងន់បាន។ ដូចនេះ អ្នកគួរតែគេចឲ្យឆ្ងាយ ដើម្បីរក្សារាងស្អាត។ តើមានអ្វីខ្លះទៅ?

  1. នៅពេលព្រឹក ជារយៈពេលដែលងាយធ្វើឲ្យអ្នកធាត់ណាស់ ព្រោះអ្នកតែងតែគេងមិនឆ្អែត ដោយមិនព្រមក្រោកឡើង ដើម្បីពិសារអាហារពេលព្រឹកឡើយ។ នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក នោះអ្នកនឹងងាយធាត់ណាស់ ព្រោះអ្នកអាចឃ្លានខ្លាំង ហើយពិសារច្រើននៅពេលក្រោយ។
  2. នៅមុនញ៉ាំបាយថ្ងៃត្រង់កន្លះម៉ោង ក៏ជាពេលដែលអ្នកងាយឡើងទម្ងន់ដែរ ព្រោះក្នុងរយៈពេលនេះ អ្នកអាចចាប់ផ្តើមមានអារម្មណ៍ថាឃ្លាន។ ជាហេតុដែលធ្វើឲ្យអ្នកអាចពិសារនំកញ្ចប់ ឬអាហារសម្រន់ផ្សេងៗដែលងាយធ្វើឲ្យរាងអ្នកប្រែប្រួលណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  3. មុនពេលដល់ម៉ោងចេញពីធ្វើការ ក៏ជាពេលវេលាដែលងាយធ្វើឲ្យអ្នកធាត់ដែរ ព្រោះអ្នកបានបំពេញការងារពេញមួយថ្ងៃហើយ។ ដូចនេះ អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំងខ្លាំង ហើយឃ្លាន ដោយធ្វើឲ្យអ្នកអាចបរិភោគអាហារជាច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចរក្សារាងបានស្អាតឡើយ។
  4. ក្រោយពេលដែលហាត់ប្រាណរួច អ្នកនឹងមានអារម្មណ៍ថាឃ្លានខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកចង់ពិសារជាខ្លាំង។ ដូចនេះ បើអ្នកមិនតមមាត់ទេ ទោះអ្នកហាត់ប្រាណយ៉ាងណាក៏មិនស្គមដែរ មានតែអាចធាត់ជាងនេះតែប៉ុណ្ណោះ៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here