តើអ្នកធ្លាប់ដឹងទេថាក្រពេញទឹកមាត់អាចផលិតទឹកមាត់ដល់ ១លីត្រកន្លះក្នុងមួយថ្ងៃៗ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែទឹកមាត់ដើរតួនាទីយ៉ាងសំខាន់ៗជាច្រើនរួមបញ្ចូលទាំងរក្សាមាត់មិនឱ្យស្ងួត កម្ចាត់បាក់តេរីនិងកំទេចកំទីអាហារពន្យឺតការកកើតឡើងនៃកំណកកំបោរនិងបញ្ហាពុកធ្មេញ ធ្វើឱ្យអាហារទន់ស្រួលក្នុងការលេប និងបំបែកជាតិម្ស៉ៅទៅជាស្ករធម្មតាដើម្បីជួយសម្រួលដល់ការស្រូបយកក្នុងពោះវៀនជាដើម។ បញ្ហាសុខភាពមួយចំនួនអាចបណ្ដាលឱ្យក្រពេញទឹកមាត់ផលិតទឹកមាត់មិនបានគ្រប់គ្រាន់។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលមានប្រសិទ្ធភាពបង្កើនការផលិតទឹកមាត់ ៖
១. គ្រឿងទេស
គ្រឿងទេសរួមមានខ្ញី ម្ទេស រមៀត និងខ្ទឹមសជាដើមសុទ្ធតែល្អក្នុងការរំញោចក្រពេញទឹកមាត់។ ដូច្នេះកុំភ្លេចរួមបញ្ចូល ឬរោយគ្រឿងទេសក្នុងអាហារដើម្បីឱ្យការផលិតទឹកមាត់កាន់តែមានប្រសិទ្ធភាព។
២. ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមក៏អាចជួយទប់ស្កាត់បញ្ហាស្ងួតក្នុងមាត់បានយ៉ាងប្រសើរផងដែរ។ ផ្លែប៉ោមជួយរំញោចភាពសកម្មនៃក្រពេញទឹកមាត់ ហើយផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិទឹកដែលធ្វើឱ្យការទំពារផ្លែឈើនេះជួយរក្សាសំណើមក្នុងមាត់។
៣. ផ្លែឈើមានរសជាតិជូរ
គ្រាន់តែគិតដល់ការទទួលទានផ្លែឈើមានរសជាតិជូរក៏ធ្វើឱ្យកើនទឹកមាត់បាត់ទៅហើយ! ចុះទម្រាំតែញ៊ាំមែនទៀត? ផ្លែឈើរសជាតិជូរមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលអាចជួយរក្សាសុខភាពអញ្ចាញទៀតផហ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកខ្ពុរសម្អាតមាត់ក្រោយពេលទទួលទានរួចដើម្បីរក្សាសុខភាពកាចាធ្មេញ។
៤. បន្លែ
ការទទួលទានបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃ ជាតិទឹក និងស្រួយៗក៏អាចជួយរំញោចក្រពេញទឹកមាត់បានផងដែរ។
៥. ទឹក
ត្រូវប្រាកដថាអ្នកបានទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាសំណើមពេញក្នុងរាងកាយរួមបញ្ចូលទាំងមាត់។ ការទទួលទានមិនត្រឹមតែជួយដោះស្រាយបញ្ហានៃភាពស្ងួតក្នុងមាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏កម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយផងដែរ៕