ទោះបីជាធ្លាប់ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនដែលចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃភេសជ្ជៈនេះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានតែអូឡុង ៖
១. សុខភាពស្បែកកាន់តែល្អប្រសើរ
ការទទួលទានតែអូឡុងជាប្រចាំអាចជួយឱ្យស្បែកកាន់តែស្រស់ស្អាតទន់រលោងជាងមុននិងគ្មានស្នាមជាំផងដែរ។ នេះក៏ព្រោះតែតែអូឡុងមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងបាក់តេរី។
២. កាត់បន្ថយកូឡេស្តេរ៉ូល
អត្ថប្រយោជន៍ដ៏ប្រសើរមួយទៀតនៃការទទួលទានតែអូឡុង គឺជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាមរក្សាសុខភាពបេះដូង។ តែអូឡុងអាចបង្កើតម៉ូលេគុល polyphenol ដែលធ្វើឱ្យអង់ស៊ីម lipase មានភាពសកម្មជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។
៣. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
តែអូឡុងអាចពន្យឺតសមត្ថភាពរបស់រាងកាយក្នុងការស្រូបយកនិងបំបែកជាតិស្ករ។ ដូច្នេះអ្នកមិនបាច់បារម្ភថាជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ! កម្រិតនៃជាតិស្ករក្នុងឈាមត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ អ្នកអាចទទួលទានតែអូឡុងជាប្រចាំ។
៤. ធ្វើឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង
ប្រសិនបើអ្នកមិនប្រតិកម្មជាមួយជាតិកាហ្វេអ៊ីនទេ នោះការទទួលទានតែអូឡុង គឺប្ររសើរណាស់ដើម្បីសម្រួលដល់ការរំលាយអាហារ។ តែអូឡុងអាចជួយកាត់បន្ថយការរលាកនិងកម្ចាត់បាក់តេរីដែលល្អសម្រាប់អ្នកមានបញ្ហាដំបៅក្រពះ ឬច្រាលទឹកអាស៊ីតក្រពះ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
សារធាតុ flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មទទួលខុសត្រូវក្នុងការទប់ស្កាត់ការបំផ្លាញលើកោសិកាមានសុខភាពល្អ។ សមត្ថភាពរបស់រាងកាយក្នុងការផលិតលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនឹងកាន់តែប្រសើរឡើងនៅពេលទទួលទានតែអូឡុងជាប្រចាំ៕