ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបដែលអ្នកគួរតែប្រើមកទំនាក់ទំនងជាមួយអ្នកដទៃ ទើបធ្វើឲ្យអ្នកទាំងនោះគោរពស្រឡាញ់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកមានរឿងតក់ក្រហល់ អ្នកគួរតែគិតឲ្យបានច្បាស់សិន ទើបនិយាយចេញមក ទើបអាចធ្វើឲ្យអ្នកដទៃស្តាប់ហើយមិនរន្ធត់ដូចអ្នក ហើយកាន់តែជឿទុកចិត្តអ្នក។
- នៅពេលដែលអ្នកចង់ឲ្យនរណាម្នាក់ធ្វើល្អ អ្នកគួរតែនិយាយដោយលាយជាមួយនឹងពាក្យលេងសើច ទើបស្តាប់ទៅមិនដូចជាការបង្ខំ ដោយធ្វើឲ្យអ្នកទាំងនោះមានអារម្មណ៍កាន់តែស្និទ្ធស្នាលនឹងអ្នក។
- នៅពេលដែលអ្នកមិនប្រាកដនឹងរឿងអ្វីមួយ អ្នកគួរតែនិយាយឲ្យបានម៉ត់ចត់ ទើបអាចធ្វើឲ្យអ្នកដទៃជឿអ្នកបាន។
- នៅពេលដែលមិនមានរឿងអ្វីកើតឡើង អ្នកមិនគួរនិយាយចេញមកទេ ដោយក្លែងបន្លំ ព្រោះអាចធ្វើឲ្យអ្នកដទៃស្អប់អ្នកបាន មិនជឿជាក់លើអ្នកទៀតឡើយនៅពេលដែលគេដឹងការពិត។
- នៅពេលដែលអ្នកមិនអាចធ្វើរឿងអ្វីមួយ អ្នកមិនគួរសន្យាឡើយ ដោយអ្នកគួរតែប្រាប់គេតាមត្រង់ ទើបអាចទាក់ទាញជំនឿចិត្តរបស់គេបាន។
- ពាក្យដែលអាចធ្វើបាបអារម្មណ៍របស់អ្នកដទៃ អ្នកមិនគួរនិយាយចេញមកទេ ព្រោះអាចធ្វើឲ្យអ្នកទាំងនោះស្អប់អ្នកណាស់។ ដូចនេះ អ្នកគួរតែនិយាយតែរឿងល្អ ទើបអាចធ្វើឲ្យអ្នកទាំងនោះពេញចិត្តនឹងអ្នកគ្រប់គ្នា។
- នៅពេលដែលអ្នកមានរឿងពិបាកចិត្ត អ្នកមិនគួរជួបម្នាក់ ហើយនិយាយម្នាក់ឡើយ ព្រោះអាចធ្វើឲ្យអ្នកទាំងនោះមានសម្ពាធអារម្មណ៍ជាខ្លាំង ដោយអាចឃ្លាតឆ្ងាយពីអ្នក។
- អ្នកមិនគួរទំនេរនិយាយដើមអ្នកដទៃទេ ព្រោះអ្នកគ្មានសិទ្ធក្នុងការជជែកវែកញែករឿងអ្នកដទៃ ក្រៅពីរឿងខ្លួនអ្នក។ ដូចនេះ របៀបនិយាយស្តីទាំងនេះ នឹងអាចធ្វើឲ្យអ្នកដទៃពេញចិត្តនឹងអ្នកបាន៕