ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីលាងសម្អាតដៃដែលត្រឹមត្រូវ ទើបអាចកំចាត់មេរោគបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដំបូង អ្នកគួរតែច្របាច់សាប៊ូដាក់លើបាតដៃ ហើយត្រដុសបាតដៃសងខាងចូលគ្នា។ បន្ទាប់មក អ្នកត្រូវតែត្រដុសខ្នងដៃវិញ ដោយដុសទាំងសងខាងនៃខ្នងដៃ។ បន្ទាប់មកទៀត អ្នកត្រូវតែត្រដុសនៅប្រឡោះនៃដៃទាំងសងខាង។ ក្រោយពេលដែលសម្អាតប្រហោងដៃទាំងសងខាងរួច អ្នកត្រូវតែដុសសម្អាតម្រាមដៃទាំងអស់ ដោយសម្អាតមួយៗ។ នៅពេលដែលអ្នកសម្អាតម្រាមដៃមួយៗរួច អ្នកត្រូវតែដាក់ដៃបញ្ឈរ លើបាតដៃមួយទៀត ហើយត្រដុសក្រចកដៃលើបាតដៃម្ខាងនោះឲ្យស្អាត។ ចុងបញ្ចប់ អ្នកអាចលាងសម្អាតនឹងទឹក ដើម្បីជម្រះសាប៊ូនោះឲ្យស្អាតជាការស្រេច។ ដូចនេះ អ្នកគួរតែលាងដៃបែបនេះ ដើម្បីអាចកំចាត់មេរោគបានឲ្យងាប់អស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង