ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអ្នកគួរតែទៅមន្ទីរពេទ្យ មិនគួរទុកយូរឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកពិបាកក្នុងការដកដង្ហើមខ្លាំង ដើមទ្រូងថប់ៗ ដកដង្ហើមមិនស្មើគ្នា ឬដកដង្ហើមញាប់ខុសពីធម្មតា អ្នកមិនគួរគិតថាមិនអី ហើយមិនទៅមន្ទីរពេទ្យទេ។ អាការៈនេះកើតលើខ្លួន អ្នកគួរតែទៅមន្ទីរពេទ្យភ្លាម ដោយមិនគួរយកសុខភាពអ្នកមកលេងសើចឡើយ។
- ប្រសិនជាអ្នកធ្លាប់នៅជិតអ្នកជំងឺ អ្នកគួរតែកាន់តែប្រយ័ត្នពីសុខភាពរបស់អ្នក ព្រោះមេរោគអាចឆ្លងចូលរាងកាយអ្នកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីសុខភាពរបស់អ្នក ទើបអ្នកមិនងាយឆ្លងលឿន។
- បុគ្គលដែលមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺថ្លើម ជំងឺក្រលៀន និងមនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំ ត្រូវតែប្រយ័ត្នជាងគេ ព្រោះអ្នកជាបុគ្គលដែលងាយឆ្លងជាងគេ ដោយសារតែប្រព័ន្ធការពាររាងកាយអ្នកទន់ខ្សោយ។ ដូចនេះ បើមានអាការៈអ្វីដែលអ្នកយល់ថាមិនស្រួល អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យឲ្យបានច្បាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)