Join with Health.com.kh on Telegram

ទីបំផុត បញ្ហាផ្លូវចិត្តត្រូវបានមនុស្សជាច្រើនចាប់ផ្តើមស្វែងយល់ និងចាប់ផ្តើមយកវាមកពីគ្រោះជាមួយគ្រូពេទ្យ និងពិភាក្សាគ្នាច្រើនហើយ។ ថ្វីបើវានៅតែជាដំណើរផ្លូវមួយដ៏វែងឆ្ងាយនៅឡើយ តែអ្នកជំងឺតម្រូវឲ្យនិយាយអ្វីដែលជាទុក្ខសោករបស់ខ្លួនគឺអាចជួយសម្រួលបញ្ហាផ្លូវចិត្តខ្លះបាន និងត្រូវទៅជួបអ្នកជំនាញនៅពេលមានអាការៈធ្ងន់ធ្ងរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផ្នែកមួយដ៏សំខាន់នៃការព្យាបាលលើបញ្ហាបាក់ទឹកចិត្ត គឺត្រូវប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្ត។ ថ្នាំប្រភេទនេះនឹងទៅសម្រួលដល់ការអតុល្យភាពជាតិគីមីក្នុងខួរក្បាល និងសារធាតុចម្លងសរសៃប្រសាទដែលទទួលខុសត្រូវលើអារម្មណ៍ និងអាកប្បកិរិយា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏អាចបំបាត់បញ្ហាបាក់ទឹកចិត្ត ឬអារម្មណ៍ទុក្ខសោកតាមរយៈវិធីព្យាបាលបែបធម្មជាតិដែរដូចជា៖

Folate

Folate គឺជាសារធាតុប្រឆាំងនឹងការបាក់ទឹកចិត្តបែបធម្មជាតិមួយ។ ការសិក្សាបានឲ្យដឹងថា ការញ៉ាំ Folate អាចពង្រឹងដល់ប្រសិទ្ធភាពនៃថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត។ អ្នកក៏អាចបង្កើនចំនួន Folate ក្នុងខ្លួនដែរតាមរយៈការញ៉ាំអាហារដូចជា សណ្តែក សណ្តែកបារាំង និងបន្លែពណ៌បៃតង។ 

ជាតិស័ង្គសី

ជាតិស័ង្គសីគឺជាជីវជាតិមួយផ្សេងទៀតដែលអាចរកបានពីក្នុងអាហារ ហើយក៏ត្រូវបានគេរកឃើញថាជាប់ទាក់ទងនឹងមុខងារផ្លូវចិត្តដែរដូចជា ការរៀនសូត្រ និងអាកប្បកិរិយា។ យោងទៅតាមការវិភាគ ការចុះទាបនៃជាតិស័ង្គសីនេះអាចនាំឲ្យបាក់ទឹកចិត្តដែរ។ ការញ៉ាំជាតិស័ង្គសីពីអាហារ ឬបានពីថ្នាំបំប៉ន សុទ្ធតែអាចជួយបន្ថយការប្រឈមនឹងការបាក់ទឹកចិត្ត និងបន្ថយអាការៈនៃការបាក់ទឹកចិត្តទៀត។ 

ផ្កាឡាវ៉ែនឌឺ

អ្វីដែលគេពេញនិយមបំផុតនោះគឺប្រេងផ្កាឡាវ៉ែនឌឺតែម្តង ដែលអាចជួយបន្ថយស្រ្តេស និងការថប់អារម្មណ៍បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ផ្កាឡាវ៉ែឌឺអាចមិនត្រឹមតែអាចជំនួយការព្យាបាលបានទេ តែប្រេងរបស់វាអាចជួយវំបាត់អាការៈនៃការថប់អារម្មណ៍ និងបាក់ទឹកចិត្តដែរ។ ការប្រើប្រាស់ប្រេងផ្កាឡាវ៉ែនឌឺក៏អាចជួយបន្ថយការប្រឈមនឹងជំងឺនេះបានដែរ៕