ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុច២សំខាន់ទៀតដែលអាចបង្ហាញអ្នកថា អ្នកប្រហែលឆ្លងវីរុសថ្មី។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដូចដែលអ្នកធ្លាប់ដឹងរួចហើយថា អាការៈនៃវីរុសថ្មី និងផ្តាសាយគឺស្រដៀងគ្នា។ ដូចនេះ ក្រៅពីការក្តៅខ្លួន ឈឺក្បាល អស់កម្លាំង មិនស្រួលពេញរាងកាយ បើកើតមានអាការៈពិបាកដកដង្ហើម ដោយដកដង្ហើមញាប់ អ្នកគួរតែប្រញាប់ទៅពិនិត្យមើលនៅមន្ទីរពេទ្យ ទើបអាចព្យាបាលបានទាន់ពេលវេលា ហើយមិនចម្លងដល់អ្នកដទៃ។
- នៅពេលដែលអ្នកផ្តាសាយ ដោយកើតមានរោគសញ្ញាដូចជាផ្តាសាយធម្មតា អ្នកគួរតែចាប់ផ្តើមសង្កេតហើយ។ ជាពិសេស ក្នុងថ្ងៃទី៧នៃការផ្តាសាយនោះ ប្រសិនជាអ្នកកើតមានអាការៈពិបាកដកដង្ហើម ហើយថប់ៗ អ្នកគួរតែទៅមន្ទីរពេទ្យ ព្រោះការផ្តាសាយនេះ អាចជាការផ្តាសាយមិនធម្មតា ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ដូចនេះ អ្នកគួរតែទៅពិនិត្យមើលឲ្យដឹងច្បាស់ ទើបអាចការពារបានទាំងសុវត្ថិភាពសមាជិកក្នុងគ្រួសារអ្នកផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855