កំឡុងពេលឈឺអញ្ចាញធ្មេញគួរទទួលទានអាហារបែបណាមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរទទួលទានពេលឈឺអញ្ចាញធ្មេញ ៖
១. ផ្លែឈើទន់ៗ
មិនថាអាការៈឈឺអញ្ចាញបណ្ដាលមកពីកត្តាអ្វីក៏ដោយ វាប្រាកដណាស់ថាអ្នកនឹងពិបាកក្នុងការទំពារអាហារ។ ដូច្នេះហើយទើបការជ្រើសរើសទទួលទានផ្លែឈើដែលទន់ៗ គឺប្រសើរបំផុតព្រោះវាមិនតម្រូវឱ្យអ្នកទំពារខ្លាំង ឬយូរ។ ផ្លែចេក ឪឡឹក ត្រសក់ស្រូវ និងផ្លែស្វាយទុំគឺល្អបំផុតសម្រាប់អ្នក ខណៈដែលផ្លែឈើទាំងនេះមានផ្ទុកវីតាមីន C ដែលល្អសម្រាប់សុខភាពអញ្ចាញ។
២. បន្លែដែលកិន ឬចិញ្ច្រាំឱ្យស្រួលទំពារ
ការឈឺអញ្ចាញអាចបណ្ដាលឱ្យអ្នកពិបាកនឹងទទួលទានបន្លែមួយចំនួនដែលមានសភាពរឹង ឬស្រួយ។ ទោះជាយ៉ាងណាអ្នកអាចចម្អិនរួជកិន ហាន់ ឬចិញ្ច្រាំវាឱ្យរាងម៉ដ្ឋទន់ងាយនឹងទទួលទាន។ អ្នកមិនគួរឈប់ទទួលទានបន្លែឡើយក៏ព្រោះវាជាប្រភពដ៏ប្រសើរនៃវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃដែលចាំបាច់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។
៣. ប្រភពនៃប្រូតេអ៊ីនដែលអាចទំពារបាន
កុំភ្លេចទទួលទានអាហារដែលជាប្រភពនៃប្រូតេអ៊ីនផង។ ទោះជាយ៉ាងណាភាគច្រើននៃអាហារដែលជាប្រភពប្រូតេអ៊ីនមានសភាពពិបាកនឹងទំពារ។ ប៉ុន្តែក៏មិនមែនគ្រប់អាហារទាំងអស់ដែរ! ឧទាហរណ៍ដូចជាស៊ុត គឺមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនហើយមានសភាពទន់ងាយទំពារ។ ចំពោះសាច់វិញអ្នកអាចចម្អិនរួចហាន់ជាចំណិត ឬដុំតូចៗស្រួលទទួលទាន។
៤. បាយអង្ករសម្រូប
អ្នកអាចដាំបាយឱ្យមានសភាពជ្រាយបន្តិចដើម្បីងាយនឹងទទួលទាន។ អង្ករសម្រូបជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ។
៥. អាហារសម្រន់ដែលស្រួលទំពារ
នំឃុកគី ពោតលីង និងនំស្រួយជាដើមមិនគួរមានក្នុងរបបអាហារប្រចាំថ្ងៃខណៈពេលកំពុងឈឺអញ្ចាញឡើយ។ នេះក៏ព្រោះតែអាហារប្រភេទនេះអាចបណ្ដាលឱ្យអញ្ចាញកាន់តែឈឺចាប់ពេលទំពារពិសេសប្រសិនបើអញ្ចាញធ្មេញកំពុងហើមស្រាប់។ អ្នកគួរជ្រើសរើសអាហារសម្រន់ដូចជាយ៉ាអួរជំនួសវិញដោយអាហារនេះមានសភាពទន់និងល្អចំពោះសុខភាព៕