ការវះកាត់សម្រកទម្ងន់ប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធមបានរហូតដល់មួយភាគបីឯណោះ។ ការធាត់ជ្រុលអាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងជំងឺជាច្រើនដូចជា ទឹកនោមផ្អែមប្រភេទទី២ បេះដូងសរសៃឈាម និងមហារីកភាគច្រើនដូចជា រួមទាំងមហារីកពោះវៀនធំផងដែរ។
ការសិក្សាមួយបានចុះផ្សាយក្នុងសារព័ត៌មាន British Journal of Surgery បានរកឃើញថា អ្នកជំងឺដែលធ្វើការវះកាត់សម្រកទម្ងន់ អាចមានឱកាសល្អជាងមុន ៣៥ភាគរយក្នុងការថយចុះការកើតជំងឺមហារីកពោះវៀនធំបើប្រៀបធៀបជាមយយនឹងអ្នកធាត់ជ្រុលដែលមិនបានវះកាត់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការវិភាគនេះធ្វើឡើងទៅលើការសិក្សាចំនួន ៧ដែលមានចំនួនអ្នកជំងឺសរុបប្រមាណ ១២៣៧២៧ នាក់ និងត្រូវបានតាមដានជាមធ្យម ៧ឆ្នាំ។ ការវិភាគនេះធ្វើឡើងដោយសារតែការសិក្សានីមួយៗមានលទ្ធផលខ្វែងគំនិតគ្នាពេក។ ពីមួយថ្ងៃទៅមួយថ្ងៃ សង្គមវិទ្យាសាស្រ្តមិនបានបន្តនិយាយការពារអំពីប្រយោជន៍នៃការវះកាត់សម្រកទម្ងន់ឡើយ។
សព្វថ្ងៃនេះភាពធាត់ជ្រុលនៅតែជាមូលហេតុមួយដែលយើងអាចការពារបាន ហើយក៏ជាហេតុនាំឲ្យមនុស្សឆាប់ស្លាប់បានដែរទោះបីជាយើងជឿថា ការវះកាតសម្រកទម្ងន់អាចជាវិធីសាស្រ្តដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះក៏ដោយ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)