ប្រសិនជាមុខផ្ទះរបស់អ្នកមានរបស់ទាំង៤ខាងក្រោមនេះ នោះអ្នកនឹងមិនអាចទទួលបានទ្រព្យពីទេវតាទ្រព្យឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរទុករបស់មិនបានការមួយចំនួនឲ្យគរចោលនៅមុខផ្ទះឡើយ ព្រោះវាអាចរារាំងមិនឲ្យទ្រព្យចូលមកក្នុងផ្ទះរបស់អ្នកបានទេ។ ម្យ៉ាងទៀត វាក៏អាចបំផ្លាញសោភ័ណ្ឌភាពផ្ទះរបស់អ្នកផងដែរ។
- ប្រសិនជាអ្នកចង់តុបតែងផ្កានៅមុខផ្ទះឲ្យមានសោភ័ណ្ឌភាពស្អាត អ្នកគួរតែដាំផ្កាស្រស់ ដោយមិនគួរដាក់ផ្កាជ័រឡើយ។ ផ្កាជ័រជាផ្កាដែលមិនអាចនាំលាភមកឲ្យអ្នកទេ ដោយនាំតែសំណាងមិនល្អចូលមកតែប៉ុណ្ណោះ។
- អ្នកមិនគួរផ្ជួរនាឡិកានៅមុខផ្ទះឡើយ ព្រោះវាអាចប៉ះពាល់ដល់សំណាងរបស់អ្នកយ៉ាងធ្ងន់ធ្ងរ។ វានឹងបង្អាក់ផ្លូវទ្រព្យទាំងឡាយ មិនឲ្យចូលមកក្នុងផ្ទះរបស់អ្នកបានទេ។
- ចុងក្រោយ អ្នកមិនគួរផ្ជួរកញ្ចក់នៅមុខទ្វារផ្ទះឡើយ ព្រោះវាអាចជួយអ្នកបណ្តេញលាភ និងទ្រព្យទាំងឡាយដែលនឹងអាចចូលមកក្នុងផ្ទះរបស់អ្នក ឲ្យចេញក្រៅអស់។ ដូចនេះ អ្នកនឹងមិនងាយទទួលបានទ្រព្យទាំងឡាយចូលមកទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)