អំបោសក្នុងផ្ទះរបស់អ្នកមិនគួរទុកនៅកន្លែងទាំង៣នេះទេ ព្រោះអាចនាំភាពស៊យដល់អ្នកខ្លាំង។ តើមានកន្លែងណាដែលមិនគួរទុកទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរទុកអំបោសនៅទ្វារទាំងសងខាងនោះទេ ព្រោះវាអាចទាក់យកតែសំណាងអាក្រក់ចូលមកតែប៉ុណ្ណោះ។ បើអ្នកទុកនៅក្រោយទ្វារបន្ទប់គេង វានឹងអាចធ្វើឲ្យសុខភាពអ្នកកើតមានបញ្ហាយ៉ាងងាយបំផុត។
- អ្នកមិនគួរទុកអំបោសនៅបន្ទប់ទឹកនោះទេ ព្រោះនៅពេលដែលអ្នកយកមកបោសផ្ទះ វានឹងនាំលាភរបស់អ្នកចេញក្រៅអស់។
- អ្នកក៏មិនគួរទុកនៅក្នុងបន្ទប់ទទួលភ្ញៀវដែរ ព្រោះវាមិនត្រឹមតែបំផ្លាញសោភណ្ឌភាពក្នុងបន្ទប់ទទួលភ្ញៀវទេ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់លាភសំណាងរបស់អ្នកក្នុងផ្ទះទាំងអស់ទៀតផង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)