ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកដែលមានខ្លាញ់ក្នុងសរសៃឈាមគួរតែចៀសឲ្យឆ្ងាយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សណ្តែកដី និងសាច់ដែលសម្បូរខ្លាញ់ អ្នកគួរតែកុំពិសារច្រើនឲ្យសោះ ព្រោះវាអាចធ្វើឲ្យខ្លាញ់ទាំងនោះកាន់តែកករឹងខ្លាំងជាងមុនទៅទៀត។
- អ្នកក៏មិនគួរញ៉ាំស្រាដែរ ព្រោះវាអាចនាំគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ វាក៏អាចធ្វើឲ្យអ្នកធាត់ផងដែរ។ ជាពិសេស វានឹងធ្វើឲ្យខ្លាញ់ឡើងកាន់តែខ្ពស់។
- អ្នកក៏មិនអាចពិសារអាហារដែលផ្អែមច្រើនដែរ ព្រោះវាអាចធ្វើឲ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង។
- នៅពេលដែលអ្នកជក់បារី សម្ពាធឈាមរបស់អ្នកនឹងឡើងខ្ពស់។ ជាពិសេស វាក៏អាចប៉ះពាល់ដល់បេះដូងរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារទាំងឡាយខាងលើ ទើបសុខភាពអ្នកមិនងាយកើតមានបញ្ហា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)