ជំងឺឃ្លង់ ឬហៅថាជំងឺហង់សិន គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយបាក់តេរី Mycobacterium Leprae ដោយវាធ្វើឲ្យខូចសរសៃប្រសាទ ទាំងបង្ក ឬមិនបង្កជាដំបៅលើស្បែក។ ស្បែកអាចនឹងមិនសូវមានពណ៌ដូចស្បែកយើងធម្មតាទេ ដែលអាចច្រឡំនឹងការមានប្រតិកម្មអាឡែហ្ស៊ីស្បែក ឬព្រះអាទិត្យ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការខូចសរសៃប្រសាទបែបនេះអាចធ្វើឲ្យស្បែក និងប្រឈមនឹងការមានរបួសកាន់តែខ្ពស់ផងដែរ។ 

ប្រភេទនៃជំងឺឃ្លង់

ជំងឺឃ្លង់មានពីរប្រភេទដូចជា Paucibacillary leprosy (PB) និង Multibacillary Leprosy (MB)។ ជាធម្មតា មនុស្សយើងតែងតែមិនខ្វល់ពីអាការៈរបស់វាឡើយ ដោយសារតែយល់ថាវាជាប្រតិកម្មអាឡែហ្ស៊ី រហូតដល់ជំងឺវិវត្តន៍ទៅធ្ងន់ធ្ងរ ឬការបង្ករោគរាលដាលកាន់តែធំ និងច្រើនកន្លែង ឬបង្កការខូចខាតសរសៃប្រសាទធ្ងន់ធ្ងរ។ 

ការចម្លង

ជំងឺឃ្លង់ធ្លាប់មានប្រវត្តិជាប់ទាក់ទងនឹងការរស់នៅដាច់ដោយឡែកពីគេ។ ប៉ុន្តែមានមធ្យោបាយច្រើនណាស់ដែលអាចចម្លងជំងឺនេះបានដូចជា ការប៉ះពាល់ ដំណង់ទឹកមាត់តាមខ្យល់ ចម្លងពីម្តាយ ទៅកូន។ល។

ការសម្គាល់រោគសញ្ញា

អាការៈដំបូងរបស់ជំងឺណេះរួមមាន ស្បែកប្រែទៅជាខ្នៅពណ៌សហើយស្ពឹក។ បញ្ហានេះអាចនាំឲ្យរាល់ដាលទៅតំបន់ផ្សេងៗនៃរាងកាយ និងហើយក៏អាចធ្វើឲ្យខ្សោយសរសៃប្រសាទបានដែឬ។ សរសៃប្រសាទអវៈយវៈខាងលើច្រើនតែកើតឡើងច្រើនជាងគេង។ សម្រាប់ទម្រង់ Multibacillary ច្រើនតែធ្វើឲ្យខូចភ្នែក ឬដំបៅនៅភ្នែក ខូចសរសៃប្រសាទនៅមុខជិតភ្នែក និងខូចសរសៃប្រសាទដែលធ្វើឲ្យព្រិចភ្នែក។ ការមានរបួសនៅចុងដៃចុងជើងគឺជាផ្នែកមួយនៃជំងឺនេះដែឬ ដោយសារតែថយចុះអារម្មណ៍ដឹងឈឺ និងក្តៅ។ 

ការព្យាបាល

ថ្នាំច្រើនប្រភេទគឺមានប្រសិទ្ធផាពខ្ពស់ក្នុងការព្យាបាលជំងឺនេះ ទាំងជាប្រភេទ Bactericidal និង Bacteriostatic។ ការព្យាបាលត្រូវប្រើពេលពីរបីខែរហូតដល់ពីរឆ្នាំអាស្រ័យទៅតាមភាពធ្ងន់ធ្ងរបស់អ្នកជំងឺ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រយៈពេលពីរបីសប្តាហ៍ក្រោយចាប់ផ្តើមព្យាបាល អ្នកជំងឺឃ្លង់គឺមិនឆ្លងទៀតទេ ហើយអាចមានទំនាក់ទំនងជាមួយអ្នកជាបានយ៉ាងមានសុវត្ថិភាពហើយ៕