ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា អាកាសធាតុស្រុកយើងមានការប្រែប្រួលលឿនណាស់ ហើយក៏ជាហេតុនាំឲ្យមានជាផលវិបាកកើតជំងឺច្រើនដោយសារតែរឿងនេះដែរ។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះការពារខ្លួន ក៏ដូចជា បង្កើនមុខងារប្រព័ន្ធភាពស៊ាំដូចខាងក្រោមនេះ៖(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជ្រើសរើសការស្លៀកពាក់ផ្តល់ភាពកក់ក្តៅ
អ្នកទំនងជាមានអារម្មណ៍ថាក្តៅតិចតួចនៅពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ ហើយប្រហែលជាចង់ដោះអាវចេញទៀត។ ប៉ុន្តែរឿងនេះអាចធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំងនឹងការមានជំងឺបាន។ ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមអាចផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នក ព្រមទាំងប្រឈមខ្ពស់នឹងជំងឺផ្តាសាយបាន។
ញ៉ាំទឹកក្តៅឧណ្ហៗ
អ្នកត្រូវតែបញ្ចូលទឹកក្តៅឧណ្ហៗទៅក្នុងរបបអាហារផងដើម្បីបង្កើនការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំចំពោះការបង្ករោគ។ ស៊ុបបន្លែ ទឹកផ្លែឈើជាមួយនឹងតែ បូករួមនឹងទឹកក្តៅឧណ្ហៗទៀតនោះពិតជាជម្រើសដ៏ពេញនិយម។ បន្លែង និងផ្លែឈើដ៏មានជីវជាតិ ជាពិសេសមានវីតាមីន C ទៀតនោះនឹងជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន។ ទឹកក្តៅឧណ្ហៗនឹងជួយកំចាត់មេរោគចេញពីក្នុងខ្លួន។
ចំណាយពេលនៅក្រោមពន្លឺព្រះអាទិត្យ
ពន្លឺព្រះអាទិត្យនឹងផ្តល់ជាការផលិតវីតាមីន D ដល់រាងកាយ ហើយក៏ដើរតួនាទីសំខាន់ក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ អ្នកនឹងមិនអាចធន់នឹងភាពក្តៅរបស់ព្រះអាទិត្យបានទេ ដូច្នេះអ្នកគួរតែកាត់បន្ថយវិញ ជាពិសេសត្រូវចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យចន្លោះម៉ោង ១០ព្រឹកដល់ ម៉ោង៤ល្ងាច។
ញ៉ាំទឹកគ្រប់គ្រាន់
ទឹកដើរតួនាទីដ៏សំខាន់មួយក្នុងប្រព័ន្ធភាពស៊ាំ ហើយអ្នកត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីថែរក្សាមុខងាររបស់រាងកាយកាន់តែល្អជាងមុន។ អាកាសធាតុមិនទៀងទាត់ អ្នកត្រូវតែញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីចៀសឆ្ងាយពីការបង្ករោគបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ហាត់ប្រាណទៀងទាត់
នៅពេលអាកាសធាតុកំពុងតែផ្លាស់ប្តូរ វាគួរតែដល់ពេលដែលត្រូវចាប់ផ្តើមទម្លាប់ហាត់ប្រាណជាទៀងទាត់ហើយ។ ការហាត់ប្រាណជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងបន្ថយការប្រឈមនឹងជំងឺតាមរយៈការបង្កើនលំហូរឈាម បំបាត់មេរោគពីក្នុងសួត និងបង្កើនការផលិតកោសិកាគ្រាប់ឈាមស៕