ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារខ្លួនរបស់អ្នកម្តាយមានផ្ទៃពោះពីវីរុសថ្មីនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំពោះអ្នកម្តាយមានផ្ទៃពោះ អាចទៅមន្ទីរពេទ្យដើម្បីពិនិត្យពោះតាមធម្មតាបាន ប៉ុន្តែដូចអ្នកបានដឹងរួចមកហើយថា មន្ទីរពេទ្យជាកន្លែងដែលមានមនុស្សចេញចូលច្រើន ដោយអ្នកម្តាយគ្រប់រូបត្រូវតម្រូវឲ្យពាក់ម៉ាស់(ម៉ាស់ធម្មតា ឬម៉ាស់N95)។ ក្រោយពេលដែលអ្នកពិនិត្យរួច អ្នកគួរតែប្រញាប់ចេញពីមន្ទីរពេទ្យ ហើយត្រឡប់ទៅផ្ទះវិញ ដោយមិនគួរនៅក្រៅយូរនោះទេ។ នៅពេលដែលអ្នកដល់ផ្ទះ អ្នកត្រូវតែដោះម៉ាស់ចេញ ហើយបត់ឲ្យត្រូវ បន្ទាប់មកបោះចូលទៅក្នុងធុងសម្រាម។ បន្ទាប់មកទៀត អ្នកគួរតែលាងដៃជាមួយសាប៊ូឲ្យបានពី២០វិនាទីឡើងលើ ទើបអាចសម្លាប់មេរោគទាំងនោះឲ្យងាប់អស់។ ប្រសិនជាអ្នកកើតមានអាការៈក្តៅខ្លួន ក្អក ដើមទ្រូងថប់ៗ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់ ទើបអាចព្យាបាលបានទាន់ពេលវេលា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)