ទារកអាចនឹងត្រូវការអង្គុយជាប់នៅនឹងមួយកន្លែងបើសិនជាគេមិនតាន់ចេញវា ឬលូនទេ។ ប៉ុន្តែតើអ្នកមានដឹងថា ពេលណាគេចេះវាទៅ។ ទារកអាចនឹងមិនធ្វើចលនាភ្លាមនៅពេលឥឡូវទេ ប៉ុន្តែនៅពេលឆាប់ៗខាងមុខ នឹងអាចហើយ។ តើអ្នកត្រៀមខ្លួនហើយឬនៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
វាគឺជារឿងងាយស្រួលមួយដែលអ្នកមិនមានភាពអត់ធ្មត់ក្នុងការរងចាំកូនចាប់ផ្តើមចេះវា ឬលូន។ កូនរបស់អ្នកផ្សេងប្រហែលជាឆាប់ចេះវាជាងកូនអ្នក ហើយវាក៏ពិបាកណាស់ក្នុងការប្រៀបធៀបជាមួយកូនអ្នកដទៃ។ ប៉ុន្តែមានរឿងធម្មតាច្រើនណាស់ដែលវាកើតឡើងនៅពេលនិយាយដល់ការចេះវា ឬលូនរបស់ទារក។ ទារកភាគច្រើនចាប់ផ្តើមចេះវា ឬលូន (ក្រឡាប់) នៅចន្លោះ ៦ ទៅ ១២ខែ។ ភាគច្រើនទៀត ការវាតែមួយមុខមិនមែនជាប់រហូតទេ ជាពិសេសនៅពេលគេរៀនចេះពីរបៀបធ្វើខ្លួនឯងឲ្យឯករាជ្យហើយ មានន័យថា គេនឹងចាប់ផ្តើមតោងឈរ ឬព្យាយាមដើរផង។
នៅពេលកូនអ្នកកំពុងលេងនៅលើកម្រាល អ្នកប្រហែលជាកំពុងតែតាមដានទៅលើសកម្មភាពគេយ៉ាងដិតដល់ហើយ។ ចូរចាប់ផ្តើមមើលនូវអាការៈញឹកញាប់បំផុតដែលបញ្ជាក់ថា កូនអ្នកកំពុងតែត្រៀមខ្លួនរួចក្នុងការវា ឬលូនហើយ។ សញ្ញាមួយនោះគឺ ទារកចេះក្រឡាប់ពីផ្កាប់មកផ្ងា និងផ្ងាមកផ្កាប់វិញ។ អាការៈត្រៀមខ្លួនមួយទៀតគឺពេលដែលទារករៀបចំខ្លួនពីផ្កាប់មកអង្គុយវិញ។ តារកខ្លះនឹងក្រោកឈរដោយប្រើដៃ និងជង្គង់ដើម្បីទប់ជំហ ខណៈពេលដែលអ្នកមើលបណ្តើរអត់ដង្ហើមបណ្តើរបើសិនជាគេកំពុងតែធ្វើទៅរួចបន្តិចម្តងៗ។
យ៉ាងណាមិញ នៅពេលអ្នកត្រឡប់មកផ្ទះវិញ អ្នកប្រាកដជាជ្រើសរើសការឲ្យកូនវាលេងលើកម្រាលហើយ ដូច្នេះយកល្អគួរតែលើកទឹកចិត្តឲ្យកូនត្រៀមខ្លួនលើដើម្បីលូន ឬវាតាមវិធីសាស្រ្តដូចខាងក្រោមនេះ៖
- ដាក់ឲ្យកូនគេងផ្កាប់គ្រប់ពេល
- បង្កើតកន្លែងដែលគេត្រូវវា ឲ្យមានសុវត្ថិភាព(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដាក់របស់លេងដែលគេចូលចិត្តក្បាលខ្លួន ដើម្បីគេសម្រេចចិត្តលូនទៅយក៕