អជ្ញាធរសុខាភិបាលអាមេរិកនិយាយកាលពីថ្ងៃច័ន្ធនេះថា ពួកគេបានពិនិត្យទៅលើហ្សែនរបស់ករណីជំងឺជនជាតិចិនពីរនាក់ដំបូងដែលមកពីប្រទេសចិននោះ គឺវាមិនបំបែកកូនចៅទេ ឬហៅថា Mutation។ វេជ្ជបណ្ឌិត Nancy Messonnier ប្រធាននៃជំងឺផ្លូវដង្ហើមនៅឯ CDC បាននិយាយថា គាត់កំពុងតែមានគម្រោងផ្លាស់ប្តូរការគ្រប់គ្រង និងតាមដានវីរុសដែលកាច់សាហាវនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គាត់បាននិយាយតាមទូរស័ព្ទសម្រាប់សិក្ខាសាលាសារព័ត៌មានថា “ឥឡូវនេះ ហើយបើផ្អែកទៅតាមការវិភាគទៅលើទិន្នន័យដែលមាននោះគឺថា វា (វីរុស)ហាក់បីដូចជាមិនមានការបំបែកខ្លួនទេ”។ រាល់អ្នកដំណើរទាំងអស់ដែលចេញពីទីក្រុងវ៉ូហានថ្មីៗនេះកំពុងតែធ្វើតេស្តក្នុងព្រលានយន្តហោះអាមេរិក ចំនួន ២០កន្លែង ប៉ុន្តែចាប់តាំងពីចិនបានពន្យាពេលការហោះហើរទាំងអស់ចេញពីទីក្រុងហាមឃាត់មក វាកាន់តែមានអ្នកដំណើរតិចទៅៗចេីពគតំបន់នេះដល់អាមេរិក។
វីរុសក៏បានឆ្លងចូលទៅក្នុងខេត្តផ្សេងៗនៃប្រទេសចិនដែរ ហើយប្រទេសចិនខ្លួនឯងបានប្រកាសថា អ្នកដែលមានការបង្ករោគអាចរាលដាលជំងឺនេះមុនពេលចេញរោគសញ្ញាដូចជា ក្តៅខ្លួន ឬពិបាកដកដង្ហើម។
Messonnier និយាយថា “ខ្ញុំរំពឹងថា នៅថ្ងៃខាងមុខ ការណែនាំសម្រាប់ការធ្វើដំណើររបស់យើងនឹងត្រូវផ្លាស់ប្តូរ។ ខ្ញុំរំពឹងថា នឹងមានការសម្រេចចិត្តមួយ និងការប្រកាសមួយដែលកើតឡើងនៅថ្ងៃបន្ទាប់នេះ”។ ថ្វីបើ CDC នៅតែប៉ាន់ស្មានថា ការប្រឈមនឹងការឆ្លងវីរុសនេះទៅកាន់ប្រជាជនអាមេរិកនៅមានលក្ខណៈទាបនៅឡើយនោះ តែពេលនេះ វីរុសក៏មិនបានរាលដាលអ្វីទៅក្នុងតំបន់ ឬសហគមន៍អាមេរិកដែរ។
មកដល់ថ្ងៃនេះ មាន៥ករណីហើយដែលរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាក្នុងប្រទេសអាមេរិក ហើយក៏មានអ្នកជំងឺ ១១០នាក់ទៀតស្ថិតក្នុងការតាមដាន ឬកំពុងតែធ្វើតេស្តក្នុងរដ្ឋចំនួន ២៦ទៀត។ ក្រៅពីអ្នកជំងឺ ៥នាក់ដែលធ្វើតេស្តទៅឃើញវិជ្ជមាន មាន ៣២នាក់ទៀតដែលធ្វើតេស្តទៅអវិជ្ជមាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាត្រូវការពេលមួយថ្ងៃទើបអាចទទួលបានលទ្ធផលនៃការធ្វើតេស្តពីករណីជំងឺដែឡសង្ស័យ ដោយសារតែថ្នាលបណ្តុះឈាមត្រូវបញ្ជូនទៅកាន់ការិយាល័យកណ្តាល CDC ក្នុងតំបន់ Atlanta រដ្ឋ Georgia៕