វាគឺជារឿងមួយដែលគេគិតជាញឹកញាប់ថា ការមើលរឿងសិចធ្វើឲ្យកើតជំងឺបាក់ទឹកចិត្ត ប៉ុន្តែមានអំណះអំណាងតិចតួចទេដែលអះអាងថាអ៊ីចឹង។ ការស្រាវជ្រាវមិនបានបង្ហាញថា រឿងសិចអាចបង្កជាការបាក់ទឹកចិត្តទេ។ យ៉ាងណាមិញ អ្នកប្រហែលជារងការបាក់ទឹកចិត្តដោយអ្វីផ្សេងហើយ។ ខណៈពេលដែលអ្នកខ្លះយល់ វាគឺជារឿងស្រួលក្នុងការមើលរឿងសិចក្នុងកម្រិតមធ្យម អ្នកខ្លះទៀតអាចនឹងធ្វើវាដដែលទៀតផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខ្លះទៀតក៏អាចនឹងមានអារម្មណ៍ថាមានកំហុស ឬអៀនខ្មាស ដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពផ្លូវចិត្តបាន។
តើការមើលរឿងសិចអាចធ្វើឲ្យបាក់ទឹកចិត្តទេ?
មិនមានអំណះអំណាងណាមួយដែលនិយាយថា ការមើលរឿងសិចអាចធ្វើឲ្យកើតបញ្ហាបាក់ទឹកចិត្តទេ។ តាមការសិក្សាកាលពីឆ្នាំ ២០០៧ ដែលធ្វើទៅលើអ្នកដែលមើលរឿងសិចច្រើនតែមានអារម្មណ៍ថាឯការណាស់។ យ៉ាងណាមិញ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកខ្លះមានអារម្មណ៍ថាខ្លួនមានកំហុស ពិបាកចិត្ត ឬថប់អារម្មណ៍នៅពេលមើលរឿងសិច។
តើមនុស្សបាក់ទឹកចិត្តតែងតែមើលរឿងសិចដែរទេ?
វាពិបាកនឹងកំណត់ថា តើរឿងសិចអាចធ្វើឲ្យបាក់ទឹកចិត្តឬអត់ណាស់ ហើយក៏ពិបាកកំណត់ថា ការមានជំងឺបាក់ទឹកចិត្តគឺកើតឡើងតែលើមនុស្សមើលរឿងសិចឬអត់ដែរ។ តាមការសិក្សា អ្នកមើលរឿងសិចទំនងជាមានអាការៈបាក់ទឹកចិត្តបើសិនជាពយគកេជឿថា រឿងសិចគឺជារឿងដែលខុស។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានរកឃើញថា អាការៈនៃការបាក់ទឹកចិត្តមានលក្ខណៈខ្ពស់បំផុតគឺកើតឡើងតែលើអ្នកមើលរឿងសិចញឹកញាប់បំផុតប៉ុណ្ណោះ។
តើគំនិតដែលថា រឿងសិច និងការបាក់ទឹកចិត្តមានទំនាក់ទំនងគ្នានេះកើតចេញពីណា?
មានជំនឿមិនត្រឹមត្រូវជាច្រើនអំពីរឿងសិច ការរួមភេទ និងការសម្រេចកាមដោយខ្លួនឯង។ ដូចជំនឿមិនត្រឹមត្រូវមួយនិយាយថា ការសម្រេចកាមដោយខ្លួនឯងអាចធ្វើឲ្យដុះរោមនៅបាតដៃ ខ្លះទៀតនិយាយថាឲ្យតែសកម្មភាពផ្លូវភេទសុទ្ធតែជារឿងមិនត្រឹមត្រូវ ឬអសីលធម៌ទាំងអស់។ ខ្លះទៀតជឿថា រឿងសិចគឺជារឿងមិនល្អ ដូច្នេះក៏កុំភ្ញាក់ផ្អើលអីដែលអ្នកខ្លះថា វាមានទំនាក់ទំនងនឹងសុខភាពផ្លូវចិត្តមិនល្អ។
គំនិតនេះក៏អាចកើតចេញពីសមាហរណកម្មអំពីរឿងសិចដែរ មានន័យថា វាកើតឡើងតែលើអ្នកមើលរឿងសិចតែឯង និងមិនសប្បាយចិត្តចំពោះជីវិតរបស់ខ្លួនដែលមិនរីករាយនឹងជីវិតប្តីប្រពន្ធដូចក្នុងរឿងសិច។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ភាពខ្វះខាតខាងផ្នែកអប់រំខាងផ្លូវភេទដ៏មានគុណភាពក៏អាចមានន័យថា មនុស្សជាច្រើនមិនពេញនឹងរឿងសិចដែរ៕