Escherichia Coli (E. Coli) គឺជាបាក់តេរីមយយប្រភេទដែលរស់នៅក្នុងពោះវៀនរបស់មនុស្ស និងសត្វមានសុខភាពល្អ។ មានប្រភេទបាក់តេរីនេះតែពីរបីប៉ុណ្ណោះដែលស្ថិតក្នុងទឹក ឬអាហារដែលអាចបង្កជាជំងឺ ហើយវានឹងធ្វើឲ្យកើតជាអាការៈឈឺពោះបែបរមួលៗ រាកមានឈាម និងក្អួត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីជួយបង្ការការបង្ករោគដោយបាក់តេរី E. Coli យកល្អគួរតែ៖
- ចម្អិនហេមបឺហ្គឺរហូតដល់ ៧១អង្សារ
- ចូរញ៉ាំតែទឹកដោះគោ ឬទឹកផ្លែឈើដែលមានភាពច្រោះត្រឹមត្រូវបានហើយ
- ចូរលាងសម្អាតអាហារឆៅឲ្យបានស្អាតល្អ
- ចូរលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមុនពេល និងក្រោយពេលប៉ះពាល់នឹងអាហារឆៅ
- ចូរលាងសម្អាតដៃក្រោយពេលរៀបចំ ឬញ៉ាំអាហាររួច ក្រោយពេលចេញពីបន្ទប់ទឹក ឬផ្លាស់ប្តូរខោទឹកនោមកូន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរដាក់អាហារឆៅដាច់ដោយឡែកពីអាហារឆ្អិន៕