វិធីសាស្រ្តប្រឆាំងភាពចាស់គឺជាការព្យាបាលបែបកែសម្ផស្សដែលមិនត្រឹមតែអាចធ្វើលើស្រ្តីទេ ប៉ុន្តែក៏មានបុរសជាច្រើនជ្រើសរើសវាមកធ្វើលើខ្លួនឯងដែរ។ វិធីសាស្រ្តទាំងនេះគឺគេជួយធ្វើយ៉ាងណាឲ្យស្បែកដែលខូចខាតនោះត្រឡប់មកធម្មតាវិញដោយមិនបាច់ព្យាបាលអ្វីប៉ះពាល់ ឬឈឺសាច់ទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាវិធីសាស្រ្តប្រឆាំងភាពចាស់ដ៏ពេញនិយមបំផុតដែលបុរសអាចធ្វើ៖
- ចាក់ Botox
- ការប្រើវិធី Microdermabrasion
- ការព្យាបាលដោយ Chemical Peel
- ការព្យាបាលដោយចាក់ PRP
- ការចាក់ Fillers
- ការបាញ់កាំរស្មីឡាហ្ស៊ែ Laser Skin Rejuvenation
ក្រៅពីវិធីកែសម្ផស្សទាំងនេះ យកល្អគួរតែមានរបៀបរស់នៅផ្តល់សុខភាពដើម្បីរក្សាស្បែកឲ្យនៅក្មេងបានយូរផងដូចជា៖
- ញ៉ាំទឹកឲ្យបានច្រើនដើម្បីឲ្យស្បែកមានសំណើម
- ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះវាមានជាតិរ៉ែសំខាន់ៗសម្រាប់ព្យាបាលការខូចខាតរបស់ស្បែកដោយសារតែភាពចាស់
- កុំជក់បារីព្រោះវានាំឲ្យរន្ធញើសរីកធំ និងបង្កជាការកើតមុនបាន
- ចូរខាត់ស្បែកមុខមួយសប្តាហ៍បីដង ដើម្បីជម្រុះកោសិកាស្បែកងាប់ៗចេញ
- ចូរប្រើឡេការពារកម្តៅព្រះអាទិត្យរាល់ថ្ងៃ ដោយមាន SPF ត្រឹមត្រូវដើម្បីទប់ស្កាត់កាំរស្មីយូវីដែលគ្រោះថ្នាក់ កុំឲ្យខូចស្បែកបាន
- ចូរប្រើប្រាស់ក្រែមលាបបូរមាត់គ្មានជាតិអាលកុល ព្រោះជាតិអាលកុលអាចធ្វើឲ្យកោសិកាស្បែកងាប់បានដោយសារតែវាធ្វើឲ្យខ្សោះជាតិទឹក
- ញ៉ាំអាហារមានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីជំនួសវិញនូវកោសិកាស្បែកងាប់ៗ
- ចូរសម្របខ្លួនទៅនឹងទម្លាប់ថែរក្សាស្បែកឲ្យបានល្អ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរហាត់ប្រាណជាទៀងតាត់ព្រោះវានឹងទៅបន្ថយដំណើរការណ៍នៃភាពចាស់៕