ការសម្រកទម្ងន់ត្រូវការមានគម្រោង គោលដៅ ការចង់បាន និងការប្តេជ្ញាចិត្តដែលត្រឹមត្រូវទើបវាទទួលបានជោគជ័យ។ យ៉ាងណាមិញ បើសិនជាអ្នកកំពុងតែមានភាពមិនច្បាស់ការលើការប្តេជ្ញាចិត្តនៅឡើយទេ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះសិនទៅ៖

  • ធ្វើការសម្រេចចិត្តថា អ្នកនឹងសម្រកទម្ងន់ និងផ្លាស់ប្តូររបៀបរស់នៅខ្លួនឯង
  • សរសៃ និងចុះហត្ថលេខាកុងត្រាជាមួយខ្លួនឯង
  • សរសេរអំពីជំហាននីមួយៗអំពីការប្តេជ្ញាចិត្តរបស់អ្នកដូចជា ទម្ងន់ដែលអ្នកត្រូវការឲ្យស្រក គម្រោងរបបអាហារ គោលបំណងថ្ងៃខែសម្រកទម្ងន់ និងគម្រោងហាត់ប្រាណទៀងទាត់
  • សរសេរនូវហេតុផលដែលអ្នកចង់សម្រកទម្ងន់។ ដាក់វាជាអក្សរធំៗដែលអាចងាយនឹងមើលឃើញដើម្បីជាការរំលឹក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង