ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការស្លៀកពាក់ខោអាវឲ្យកូនទើបតែកើត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការស្លៀកពាក់ឲ្យទារកដែលទើបនឹងកើតមិនមែនជារឿងងាយស្រួលឡើយ ព្រោះរាងកាយកូននៅទន់នៅឡើយ ដោយធ្វើឲ្យអ្នកម្តាយពិបាកក្នុងការស្លៀកពាក់ឲ្យកូនណាស់។ ដូចនេះ ដំបូង អ្នកម្តាយគួរតែក្រាលអាវកូនលើគ្រែ ទើបដាក់កូនឲ្យគេងលើអាវនោះ។ បន្ទាប់មក អ្នកម្តាយអាចផ្អៀងខ្លួនកូនទៅចំហៀងបន្តិច ហើយសូកដៃកូនចូល ទើបផ្អៀងមកមួយចំហៀងទៀត ហើយសូកដៃកូនចូល។ ដូចនេះ អ្នកម្តាយអាចប្រើវិធីនេះ ដើម្បីស្លៀកពាក់ឲ្យកូនបាន ទើបមិនប្រឈមមុខនឹងគ្រោះថ្នាក់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)