ជាតិកាលស្យូមគឺជាជាតិរ៉ែមួយប្រភេទដែលរាងកាយត្រូវការច្រើន។ វាត្រូវការដើម្បីថែរក្សាសុខភាពរបស់ឆ្អឹង សាច់ដុំ សរសៃប្រសាទ និងប្រព័ន្ធបេះដូងសរសៃឈាម។ ទោះបីជាយ៉ាងណាក៏ដោយ ការបឺតស្រូបជាតិកាលស្យូមរបស់ពោះវៀនអាចនឹងថយចុះនៅពេលអាយុកាន់តែច្រើន។ ជាមួយគ្នានេះដែរ មានកត្តាច្រើនដែលអាចប៉ះពាល់ដល់ការបឺតស្រូបនេះដូចជា៖
- តើអ្នកញ៉ាំកាលស្យូមច្រើនប៉ុណ្ណាទៅ? ការបឺតស្រូបរបស់រាងកាយនឹងថយចុះនៅពេលដែលអ្នកញ៉ាំជាតិកាលស្យូមពីចំណីអាហារ និងថ្នាំបំប៉ន។
- ញ៉ាំអាហារមានជាតិវីតាមីន D តិច
- ប្រតិកម្មរបស់អាហារ។ ការញ៉ាំស្ពៃស្ពីណាច់ និងទឹកដោះគោក្នុងពេលតែមួយ វានឹងបន្ថយចំនួនជាតិកាលស្យូមដែលរាងកាយបឺតស្រូបពីទឹកដោះគោបាន៕