ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថាកូនឆ្លាត ឬមិនឆ្លាត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូនដែលឆ្លាត នឹងឆាប់ចេះសើចជាងកូនដទៃ ហើយពេលដែលគេទើបតែចាប់កំណើត នឹងមានសកម្មភាពមួយចំនួនដែលគួរឲ្យកត់សម្គាល់។ សកម្មភាពទាំងនោះ ជាមុខសញ្ញាបង្ហាញអ្នកថា កូននេះគឺឆ្លាតណាស់។
- ក្នុងកំឡុងពេលមានផ្ទៃពោះ បើអ្នកម្តាយបរិភោគបានគ្រប់គ្រាន់ នោះកូននឹងអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ នៅពេលដែលកូនក្នុងផ្ទៃលូតលាស់បានល្អ នោះកូននឹងមានទម្ងន់ធ្ងន់ពេលដែលកើតចេញមក។ ដូចនេះ កូនដែលមានទម្ងន់ធ្ងន់ នឹងអាចឆ្លាតជាងកូនដែលមានទម្ងន់ស្រាល។
- កូនដែលចូលចិត្តធ្វើតម្រាប់តាមអ្នក ជាកូនដែលឆ្លាតខ្លាំងណាស់ ព្រោះគេឆាប់រៀនចេះ ទើបអាចធ្វើតាមអ្នកបាន។ ដូចនេះ កូនបែបនេះ ជាកូនដែលមានខួរក្បាលឆ្លាតខ្លាំងណាស់។
- កូនដែលឆ្លាត ជាកូនដែលចូលចិត្តសង្កេតមើលរបស់ដែលនៅជុំវិញខ្លួនខ្លាំងណាស់ ដោយឃើញអ្វីដែលប្លែក គេនឹងសង្កេតមើលយ៉ាងយូរ ដូចជាឆ្ងល់ខ្លាំងណាស់អញ្ចឹង។
- នៅពេលដែលកូនកាន់បានរបស់អ្វីមួយ ហើយគេចូលចិត្តយករបស់នោះមកគោះលេង មានន័យថា កូនអ្នកឆ្លាតណាស់ ដោយមានខួរក្បាលដែលពូកែមួយ។ ដូចនេះ នៅពេលដែលកូនធំឡើង នោះកូននឹងអាចក្លាយជាបុគ្គលដែលអាចរកបានចំណូលខ្ពស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855