ខណៈពេលដែឡការឈឺក្បាលភាគច្រើនមិនមែនជាបញ្ហាធ្ងន់ធ្ងរ តែមានសញ្ញាព្រមានច្រើនណាស់ដែលវាបញ្ជាក់ថា អ្នកត្រូវដល់ពេលទៅជួបពេទ្យហើយដូចជា៖
- ការឈឺក្បាលកើតឡើងញឹកញាប់ និងកើតឡើងភ្លាមៗក្រោយអាយុ ៥០ឆ្នាំ
- ការឈឺក្បាលដែលធ្ងន់ធ្ងរ ឬមានអារម្មណ៍ថាកាន់តែធ្ងន់ធ្ងរទៅៗនៅពេលអ្នកធ្លាប់កើតវាពីមុនម្តងរួចហើយ
- ការឈឺក្បាលដែលចេះតែបន្តខ្លាំងទៅៗ ឬឈឺចាប់កាន់តែខ្លាំងនៅពេលក្អក ឬធ្វើចលនារាងកាយ
- ការឈឺក្បាលដែលធ្វើឲ្យមានការប្រែប្រួលលើមុខងារផ្លូវចិត្ត ឬចរិកលក្ខណៈ
- ការឈឺក្បាលដែលកើតឡើងក្រោយមានរបួសនៅក្បាល
- ការឈឺក្បាលដែលធ្វើឲ្យអ្នកភ្ញាក់ពីគេង ឬរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ
- ការឈឺក្បាលដែលជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដូចជា ភ្នែកឡើងក្រហមដែលឈឺខ្លាំង ក្តៅខ្លួន រឹងក វង្វេងវង្វាន់ ភ្នែកទៅជាព្រឹល ស្ពឹក ខ្សោយ ឬប្រកាច់៕