ធ្លាប់ដឹងទេថាអាហារអ្វីខ្លះជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលសម្បូរដោយជាតិសសៃជួយឱ្យឆ្អែតបានយូរ ៖
១. ផ្កាខាត់ណាខៀវ
មិនត្រឹមតែមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាពទប់ស្កាត់សូម្បីជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែការរួមបញ្ចូលផ្កាខាត់ណាខៀវក្នុងរបបអាហារប្រចាំថ្ងៃក៏ជួយឱ្យឆ្អែតបានយូរនិងមានថាមពលផងដែរ។ នេះក៏ព្រោះតែបន្លែនេះជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃ។ ត្រឹម ១ ពែងនៃផ្កាខាត់ណាខៀវចំហុយ ឬស្ងោរមានផ្ទុកជាតិសសៃដល់ទៅ ៥ ក្រាម។
២. ផ្លែបឺរ
ផ្លែឈើនេះក៏ជាអាហារសម្រន់ដ៏ល្អសម្រាប់សុខភាពនិងជួយឱ្យឆ្អែតបានយូរផងដែរ។ ប៉ុន្តែការទទួលទានច្រើនពេកអាចធ្វើឱ្យកើនទម្ងន់ក៏ព្រោះផ្លែបឺរមានផ្ទុកជាតិខ្លាញ់ monounsaturated។
៣. សណ្ដែក
មានផ្ទុកជាតិប្រូតេអ៊ីននិងជាតិសសៃខ្ពស់ជួយឱ្យឆ្អែតបានយូរ។ ត្រឹមកន្លះពែងនៃសណ្ដែកមានផ្ទុកជាតិសសៃ ៨ ក្រាមនិងជាតិប្រូតេអ៊ីន ៩ ក្រាម។
៤. គ្រាប់អាល់ម៉ុន
ជាប្រភពដ៏ល្អបំផុយមួយនៃប្រូតេអ៊ីន ជាតិសសៃ និងអាស៊ីតខ្លាញ់សុខភាពល្អអូមេហ្កា ៣។ អាល់ម៉ុនជាអាហារសម្រន់ពេលថ្ងៃប្រសើរបំផុតដោយជួយឱ្យឆ្អែតបានយូរទប់ទល់ការឃ្លានបានពេញមួយថ្ងៃ។ ទោះជាយ៉ាងណាមិនត្រឹមទទួលទានលើសពីមួយក្ដាប់ដៃពេញឡើយ។ កន្លះពែងនៃគ្រាប់អាល់ម៉ុនមានផ្ទុកជាតិសសៃ ៩ក្រាម។
៥. ផ្លែសារ៊ី
ក៏ជាអាហារសម្រន់ដ៏ល្អជួយឱ្យឆ្អែតបានយូរផងដែរតាមរយៈជាតិសសៃខ្ពស់ដែលផ្លែឈើនេះមានផ្ទុក។ ផ្លែសារ៊ីទំហំមធ្យមមួយផ្លែមានផ្ទុកជាតិសសៃ៥.៥ក្រាម។
៦. គ្រាប់ជី
កុំភ្លេចរួមបញ្ចូលគ្រាប់ជីក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកប្រសិនបើចង់ឆ្អែតបានយូរនិងមានសុខភាពល្អ។ ត្រឹម ២ ស្លាបព្រានៃគ្រាប់ជីមានផ្ទុកជាតិសសៃដល់ទៅ ៩.៨ក្រាម។
៧. ការ៉ុត
មិនត្រឹមតែល្អសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែការ៉ុតក៏ផ្ដល់នូវវីតាមីនខ្ពស់និងជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយឱ្យឆ្អែតបានយូរផងដែរ។
៨. ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមអាចជួយឱ្យអ្នកឆ្អែតបានយូរដោយសារបរិមាណនៃជាតិសសៃដែលផ្លែឈើនេះមានផ្ទុក។ ផ្លែប៉ោមទំហំមធ្យមមួយផ្លែមានផ្ទុកជាតិសសៃ ៤.៤ក្រាម៕