ការឈឺបំពង់ករមានមូលហេតុរបស់វាច្រើនដូចជា ការអាឡែហ្ស៊ី ការបំពុលបរិយាកាស ខ្យល់ស្ងួត ឬប៉ះពាល់នឹងផ្សែងបារីច្រើន។ ដើមហេតុដ៏ចំបងដែលគេរកឃើញថានាំឲ្យឈឺបំពង់ករដែរនោះគឺ វីរុស ដែលនាំឲ្យកើតជំងឺផ្តាសាយតែម្តង។ សញ្ញាដែលវីរុសមួយអាចនៅពីក្រោយការឈឺបំពង់ករនោះមានដូចជា៖
- ក្អក និងកណ្តាស
- ហៀរទឹកភ្នែក
- ឈឺក្បាលតិចតួច និងឈឺពេញខ្លួន
- ហៀរសម្បោរ
- ក្តៅខ្លួនតិចជាង ៣៨.៨អង្សារ៕