ផ្លែទទឹមត្រូវបានគេទទួលស្គាល់ថា មានភាពពេញនិយមដោយសារតែវាជាផ្លែឈើមួយប្រភេទជួយបន្ថយការរលាក និងពង្រឹងដល់សុខភាពទូទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាគច្រើនប្រយោជន៍របស់វាបានមកពីសារធាតុ Polphenols ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាមង ដូចគ្នានឹងមានក្នុងផ្លែបឺរី និងតែបៃតងដែរ។ ជីវជាតិរបស់ផ្លែទទឹមអាចពង្រឹងដល់សុខភាពពីខាងក្នុងមកក្រៅ។ រឿងនេះប្រហែលជាមានប្រយោជន៍ដល់ស្បែកទៀតផងដូចជា៖
ប្រឆាំងភាពចាស់
នៅពេលប្រើសារធាតុចម្រាញ់ចេញពីផ្លែទទឹមប្រើលើស្បែករបស់កណ្តុរ អង់ទីអុកស៊ីដង់របស់វានឹងបន្ថយការកើតស្នាមអ៊ុចៗ និងជ្រីវជ្រួញលើស្បែកទោះបីជាវាមិនអាចជួយបង្ការបានទាំងអស់ក៏ដោយ។ មានការសិក្សាថ្មីមួយកំពុងតែធ្វើរឿងនេះចំពោះមនុស្សហើយ។ ឥទ្ធិពលបែបនេះត្រូវបានគេរកឃើញថា ជួយបង្កើនការលូតលាស់កោសិកាថ្មី ដែលជាសមត្ថភាពរបស់ស្បែកក្នុងការជម្រុះកោសិកាស្បែកចាស់ៗ។
បន្ថយការរលាក
ការថយចុះនៃការខូចខាតដោយសាររ៉ាឌីកាលសេរីក៏អាចបញ្ជាក់ថា មានការថយចុះការរលាកក្នុងស្បែកបានដែរ។ អង់ទីអុកស៊ីដង់ប្រហែលជាអាចបន្ថយអាការៈនៃស្ថានភាពជំងឺស្បែកបានដូចជា ជំងឺមុន និងតាអក។
ប្រយោជន៍ក្នុងការប្រឆាំងនឹងមេរោគ
ផ្លែទទឹមត្រូវបានចាត់ទុកថាមានសារធាតុសម្លាប់មេរោគបែបធម្មជាតិ ជាពិសេសវីតាមីន C ប្រហែលជាជយយប្រឆាំងនឹងបាក់តេរី និងផ្សិតនៅលើស្បែកបាន។ ប្រយោជន៍បែបនេះប្រហែលជាជួយព្យាបាលជំងឺមុនដែលបង្កឡើងដោយបាក់តេរី P. Acnes ផង។
ការពារពីកាំរស្មីយូវី
អង់ទីអុកស៊ីដង់ក្នុងផ្លែទទឹមក៏ត្រូវបានគេចាត់ទុកថាជួយផ្តល់នូវការការពារបែបធម្មជាតិក្នុងការប្រឆាំងនឹងកាំរស្មីយូវីដែរ។ ប៉ុន្តែការការពារបែបនេះមិនគ្រប់គ្រាន់ក្នុងការមិនបាច់ប្រើឡេការពារកម្តៅជាប្រចាំថ្ងៃឡើយ។
ជម្រុះកោសិកាចាស់ៗបែបធម្មជាតិ
ការជម្រុះកោសិកាចាស់ៗជាទៀងទាត់នឹងជួយលុបបំបាត់កោសិកាស្បែកងាប់ៗចោល ដូច្នេះវាក៏បន្ថយអាការៈនៃការកើតមុន និងភាពចាស់របស់ស្បែកដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) វាត្រូវបានគេចាត់ទុកថា ប្រយោជន៍ទាំងនេះមានទំនាក់ទំនងផ្ទាល់នឹងការប្រើប្រាស់គ្រាប់ផ្លែទទឹមតែម្តង៕