បើយោងទៅតាមស្ថិតិថ្មីបំផុតបានមកពីមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ការងងុយគេងក្នុងពេលបើកបរគឺជាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង ៧២០០០ករណីឯណោះក្នុងឆ្នាំ ២០១៣។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាពងងុយគេងនឹងទៅបន្ថយរយៈពេលនៃការមានប្រតិកម្ម ប៉ះពាល់ដល់សមត្ថភាពក្នុងការសម្រេចចិត្តបានយ៉ាងល្អ និងការបន្លប់ពីការធ្វើដំណើរតាមផ្លូវដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈព្រមាននៃការងងុយគេងពេលបើកបរ៖
- ឧស្សាហ៍ស្ងាប់ ឬធ្លាក់ភ្នែក
- ពិបាកចងចាំនូវចម្ងាយគីឡូដែលឆ្លងកាត់រួច
- ជិះហួសកន្លែងត្រូវបត់
- ជិះបែបជ្រែខ្លាំងពីផ្លូវ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជិះគៀកនឹងចិញ្ចើមផ្លូវពេក៕