វាមិនមែនតែងតែងាយស្រួលឡើងក្នុងការកំណត់ថាអ្នកមានជំងឺមហារីកឬអត់នោះ ជាពិសេសនៅពេលមិនទាន់បានជួបជាមួយគ្រូពេទ្យ។ ប៉ុន្តែមានអាការៈប្រកាសអាសន្នច្រើនណាស់ដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះវា។ ដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា អត្រាមានជីវិតរបស់ជំងឺមហារីកគឺកាន់តែខ្ពស់នៅពេលដែលរកឃើញជំងឺនេះកាន់តែលឿន ដោយសារតែការព្យាបាលមានប្រសិទ្ធភាពល្អបំផុត។
សញ្ញាខាងក្រោមនេះមិនមែនតែងតែជាសញ្ញារបស់ជំងឺមហារីកទាំងអស់ឡើយ។ ប៉ុន្តែអ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំង និងជួបគ្រូពេទ្យបើសិនជាសម្គាល់ឃើញមានអ្វីប្លែក ឬមិនធម្មតាកើតឡើង។
អស់កម្លាំង
ការអស់កម្លាំងនេះចង់សម្តៅទៅលើសម្រាកហើយនៅតែមិនធូរស្រាលទៀត។ រឿងនេះប្រហែលជាសញ្ញាដំបូងនៃការលូតលាស់របស់ជំងឺមហារីក។ ប៉ុន្តែវាប្រហែលជាកើតឡើងលឿនលើជំងឺមហារីកមួយចំនួនដូចជា មហារីកគ្រាប់ឈាមស។ ជំងឺមហារីកក្រពះ ឬពោះវៀនធំមួយចំនួនអាចធ្វើឲ្យបាត់បង់ឈាមដោយមិនឃើញជាក់ស្តែងឡើយ។ រឿងមួយទៀតគឺធ្វើឲ្យអស់កម្លាំងនេះឯង។
ក្តៅខ្លួន ឬមានការបង្ករោគញឹកញាប់
ករណីភាគច្រើន ការក្តៅខ្លួនគឺជាសញ្ញាមួយដែលបញ្ជាក់ថា រាងកាយកំពុងតែប្រឆាំងនឹងការបង្ករោគហើយ។ ប៉ុន្តែបើសិនជាវាកើតឡើងជាប់រយៈពេលយូរ វាអាចបញ្ជាក់ថាជាមហារីកវិញ ដូចជា មហារីកកូនកណ្តុរតែម្តង។
ការឈឺចាប់
ការឈឺចាប់អាចជាសញ្ញាភ្លាមៗនៃជំងឺមហារីកមួយចំនួនដូចជា មហារីកពងស្វាស ឬមហារីកឆ្អឹង។ ការឈឺក្បាលដែលមិនស្រួលបួលទៅវិញ ឬបាត់ទៅវិញដោយការព្យាបាលទេ អាចជាសញ្ញានៃដុំសាច់ក្នុងខួរក្បាល។ ការឈឺខ្នងអាចជាសញ្ញាមួយនៃជំងឺមហារីកចុងពោះវៀនធំ ពោះវៀនធំ ឬក្រពេញអូវ៉ែ។ ភាគច្រើន ការឈឺចាប់ដែលបង្កឡើងដោយមហារីកច្រើនតែជាការរាលដាលពីកន្លែងណាផ្សេងដែលកើតឡើងដំបូង។
ស្រកទម្ងន់ដោយគ្មានមូលហេតុ
មនុស្សភាគច្រើនដែលមានជំងឺមហារីកនឹងស្រកទម្ងន់ក្នុងពេលវេលាណាមួយ។ ការស្រកទម្ងន់ដោយគ្មានមូលហេតុចាប់ពី ៥គីឡូក្រាមឡើងទៅ អាចជាសញ្ញាដំបូងនៃជំងឺមហារីកដែរ។ រឿងនេះភាគច្រើនកើតឡើងលើជំងឺមហារីកក្រពះ លំពែង ឬសួត។
ស្បែកមានការប្រែប្រួល
ជាមួយគ្នានឹងជំងឺមហារីកស្បែក មហារីកមួយចំនួនផ្សេងៗទៀតអាចធ្វើឲ្យស្បែកប្រែប្រួលបាន។ អាការៈទាំងនេះមានដូចជា៖
- ស្បែកខ្មៅ
- ដុះរោមច្រើនពេក
- រមាស់ស្បែក
- ស្បែកឡើងក្រហម
- ស្បែក និងភ្នែកទៅជាលឿង៕