ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាសម្លេងកូរពោះ ឬសូរសម្លេងលាន់លឺក្នុងពោះសុទ្ធតែបណ្ដាលមកពីឃ្លានឡើយ ក៏ព្រោះពេលខ្លះអ្នកទទួលទានឆ្អែតហើយនៅតែអាចលឺ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្លេងក្នុងពោះដែលលឺខ្លាំងនិងកើតមានញឹកញាប់ខុសធម្មតាអាចបណ្ដាលមកពីបញ្ហាពាក់ព័ន្ធនឹងក្រពះពោះវៀន។ ពេលខ្លះស្ត្រេស បញ្ហាថប់បារម្ភ អារម្មណ៍អន្ធះសារ រំភើប ឬតានតឹងក៏អាចបង្កឱ្យលឺសម្លេងក្នុងពោះដែរ។ ទោះជាយ៉ាងណាថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះទប់ទល់បញ្ហាលឺសម្លេងក្នុងពោះ ៖
១. ទទួលទានទឹក
ពេលខ្លះសម្លេងកូរពោះ ឬសូរសម្លេងលាន់លឺក្នុងពោះជាសញ្ញាមួយដែលក្រពះពោះវៀនដំណើរការមិនស្រួល។ វិធីដ៏ងាយបំផុតមួយដើម្បីធានាបានថាក្រពះនិងពោះវៀនដំណើរការយ៉ាងរលូននោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។
២. ទទួលទាននំស្រួយ
អ្នកក៏អាចទទួលទានអាហារសម្រន់ស្រាលដូចជានំស្រួយដើម្បីបំបាត់សម្លេងកូរក្នុងពោះផងដែរ។
៣. សកម្មជាងមុន
វិធីដ៏ប្រសើរបំផុតមួយទៀតដើម្បីប្រាកដថាក្រពះនិងពោះវៀនដំណើរការប្រក្រតី គឺរាងកាយត្រូវតែមានភាពសកម្ម ឬធ្វើលំហាត់ប្រាណ។ ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយបំបាត់សម្លេងលាន់លឺក្នុងពោះប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់រក្សាសុខភាពរាងកាយទាំងមូលផងដែរ។
៤. ចៀសវាងទទួលទានកាហ្វេ
ការទទួលទានកាហ្វេ ជាពិសេសនៅពេលមិនទាន់ទទួលទានអ្វីផ្សេងសោះអាចបណ្ដាលឱ្យបញ្ហាលាន់លឺសម្លេងក្នុងពោះកាន់តែអាក្រក់ឡើង។ នេះក៏ព្រោះតែកាហ្វេរំញោចបង្កើនការកន្ត្រាក់នៃក្រពះពោះវៀន។ គ្រឿងស្រវឹងក៏ជាភេសជ្ជៈមួយប្រភេទដែលអ្នកគួរចៀសវាងផងដែរ។
៥. ស្ងប់អារម្មណ៍
ដូចបានលើកឡើងខាងលើរួចមកហើយបញ្ហាថប់បារម្ភនិងស្ត្រេសក៏អាចបណ្ដាលឱ្យក្រពះបញ្ចេញសម្លេងរំខានផងដែរ។ ដូច្នេះចូរព្យាយាមសម្រួលអារម្មណ៍៕