ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីការពារខ្លួនរបស់កូនពីវីរុសថ្មីក្នុងពេលទៅសាលារៀន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែប្រាប់កូនឲ្យលាងដៃឲ្យបានច្រើន ហើយកាត់ក្រចកដៃកូនចេញឲ្យអស់ មិនគួរទុកវែងៗឡើយ។ ជាពិសេស អ្នកគួរតែផ្តាំកូនឲ្យលាងដៃក្រោយចូលបន្ទប់ទឹករួច ព្រមទាំងលាងដៃមុនញ៉ាំបាយ និងក្រោយបាយផងដែរ។
- នៅពេលដែលកូនមានអាការៈមិនធម្មតា អ្នកគួរតែកុំឲ្យកូនទៅសាលារៀនឲ្យសោះ ព្រោះអាចចម្លងដល់អ្នកដទៃ ព្រមទាំងអាចធ្វើឲ្យអាការៈកូនកាន់តែធ្ងន់ធ្ងរបាន ព្រោះសាលារៀនមានមនុស្សច្រើន។
- នៅពេលដែលអ្នកនាំកូនទៅសាលារៀន អ្នកគួរតែសួរសាលាថា មានសិស្សណាកើតមានអាការៈក្អួត ឬរាករូសឬទេ។ ប្រសិនបើមាន អ្នកគួរតែប្រយ័ត្ន ព្រោះអាចចម្លងដល់កូនបានគ្រប់ពេល។
- អាហារដែលអ្នកចម្អិនឲ្យកូនញ៉ាំ អ្នកគួរតែចម្អិនឲ្យឆ្អិន។ ចំពោះកូនដែលញ៉ាំបាយសាលា អ្នកគួរតែផ្អាក ហើយចម្អិនដោយខ្លួនអ្នកឲ្យកូនយកទៅសាលាញ៉ាំវិញ ទើបអាចការពាររាងកាយកូនពីវីរុសនេះបានយ៉ាងល្អ។ ជាពិសេស ស្លាបព្រា ក៏អ្នកគួរតែដាក់ឲ្យកូនដែរ មិនគួរយកស្លាបព្រាក្នុងសាលាប្រើនោះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)