ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពាររាងកាយអ្នកពីវីរុសថ្មី។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែបើកបង្អួតក្នុងផ្ទះខ្លះ ដើម្បីផ្លាស់ប្តូរខ្យល់អាកាសយ៉ាងហោច២ដងក្នុងមួយថ្ងៃ ហើយ៣០នាទីក្នុងម្តង។ ការធ្វើបែបនេះ ដើម្បីបណ្តេញមេរោគទាំងឡាយចេញឲ្យអស់។
- ក្រោយពេលដែលអ្នកត្រឡប់មកផ្ទះវិញ អ្នកគួរតែលាងដៃជាមុនសិន ដោយលាងជាមួយសាប៊ូ ដើម្បីសម្លាប់មេរោគទាំងឡាយចេញពីដៃអ្នកឲ្យអស់ ទើបអ្នកអាចញ៉ាំអាហារប្រកបដោយសុវត្ថិភាព គ្មានមេរោគណាអាចចូលក្នុងរាងកាយអ្នកបានឡើយ។
- អ្នកគួរតែចៀសពីចេញចូលកន្លែងមនុស្សច្រើន ហើយមិនទៅញ៉ាំអីនៅក្រៅ ឬចេញចូលកន្លែងដែលមានខ្យល់កង្វក់ រួមទាំងត្រូវតែពាក់ម៉ាសផងដែរ ទើបអាចការពារអ្នកមិនឲ្យឆ្លងជំងឺមួយនេះយ៉ាងងាយ។
- អាហារដែលអ្នកចម្អិន អ្នកគួរតែចម្អិនឲ្យឆ្អិន ទើបអាចសម្លាប់មេរោគបាន។ ជាពិសេស អ្នកគួរតែចៀសពីការប៉ះពាល់សត្វទាំងឡាយ ព្រោះលើនោះមានផ្ទុកមេរោឡដែលអាចធ្វើឲ្យអ្នកកើតជំងឺបាន។ ម្យ៉ាងទៀត ចាន ស្លាបព្រា ចង្កឹះ សម ព្រមទាំងសម្ភារៈផ្សេងទៀត ដែលអ្នកប្រើប្រាស់ អ្នកគួរតែសម្លាប់មេរោគ ដោយយកទៅរំងាស់ក្នុងទឹកក្តៅចំនួន១៥នាទី ទើបមេរោគងាប់អស់។
- មិនថាដៃទ្វារ កៅអី ឬរបស់លេងរបស់កូនទេ អ្នកសុទ្ធតែត្រូវតែសម្លាប់មេរោគឲ្យអស់ ព្រោះបើអ្នកមិនសម្លាប់មេរោគទេ នោះនឹងអាចឆ្លងចូលរាងកាយអ្នក និងកូនយ៉ាងងាយជាទីបំផុត៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)