ការញ៉ាំស្អាតចង់បញ្ជាក់ថា ជារបៀបមួយក្នុងការសម្រកទម្ងន់ និងនាំឲ្យមានរបៀបរស់នៅទូទៅមានសុខភាពល្អដែរ។ ប៉ុន្តែរឿងនេះមិនគ្រាន់តែចង់និយាយថា ជាការញ៉ាំអាហារដែលស្អាត ជាពិសេសអាហារគ្មានប្រឡាក់មេរោគ ឬគគ្រិចទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារឿងបន្ថែមដែលអ្នកត្រូវដឹង។ ការញ៉ាំស្អាតគឺជាគម្រោងរបបអាហារមួយដែលផ្អែកទៅលើជំនឿមួយនិយាយថា ការញ៉ាំអាហារធម្មជាតិ តែចៀសវាងអាហារកៃឆ្នៃដូចជា ស្ករកៃឆ្នៃ អាចផ្តល់នូវប្រយោជន៍ចំពោះសុខភាពច្រើន។ ការញ៉ាំអាហារស្រស់ និងបន្ថយការញ៉ាំអាហារកៃឆ្នៃឬខ្លាញ់ គឺជាអត្ថន័យត្រឹមត្រូវនៃការញ៉ាំអាហារស្អាត។ ប៉ុន្តែការញ៉ាំស្អាតក៏មានការប្រែប្រួលច្រើនដែរ។
តើការញ៉ាំស្អាតគឺជាគម្រោងរបបអាហារនិរន្តភាពដែរទេ?
ខណៈពេលដែលវាគឺជាប្រធានបទមួយថាតើមនុស្សម្នាក់អាចធ្វើទៅតាមគម្រោងរបបអាហារមួយនេះក្នុងរយៈពេលវែងបានឬអត់នោះ តែវាក៏អាស្រ័យទៅតាមប្រភេទនៃការញ៉ាំស្អាតដែលពួកគេកំពុងតែអនុវត្តដែរ។ បើសិនវាគ្រាន់តែមានការចូលរួមដោយការកាត់បន្ថយការញ៉ាំអាហារកៃឆ្នៃទេ នោះវាពិតជានិរន្តភាពហើយ។ ប៉ុន្តែការដែលមិនញ៉ាំអាហារធ្វើពីទឹកដោះគោសោះតែម្តង អាចនាំឲ្យមានភាពខ្វះក្នុងខ្លួន និងមិនសូវមានកម្លាំងកំហែងឡើយ។ និរន្តភាពនៃការញ៉ាំស្អាតក៏អាស្រ័យទៅតាមរបៀបរស់នៅ កម្រិតនៃសកម្មភាព និងបញ្ហាសុខភាពផ្សេងៗទៀតរបស់មនុស្សម្នាក់ដែរ។
ដើម្បីបង្កើតនូវការញ៉ាំស្អាតមានលក្ខណៈនិរន្តភាព និងទទួលបានសុខភាពនោះ យកល្អគួរតែអនុវត្តដូចខាងក្រោមនេះ៖
- ចូរផ្តោតសំខាន់ទៅលើការញ៉ាំបន្លែ និងផ្លែឈើ ព្រោះវាគ្មានអ្វីល្អជាងធម្មជាតិឡើយ។ អាហារទាំងនេះសម្បូរទៅដោយជីវជាតិណាស់ដូចជា ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ ដូច្នេះបន្លែនិងផ្លែឈើពិតជាអាចជួយឲ្យអ្នករស់នៅមានសុខភាពល្អបាន
- កាត់បន្ថយការញ៉ាំអាហារកៃឆ្នៃ។ ទោះបីជាពេលអ្នកញ៉ាំអ្វីគ្រប់យ៉ាងក៏ដោយ ចូរអាននូវការណែនាំដើម្បីយល់ថាវាផ្ទុកទៅដោយអ្វីខ្លះ ហើយក៏ជាជម្រើសដែលអ្នកគួរតែពិចារណាសិនដែរ។
- ចូរកាត់បន្ថយការជក់បារី និងញ៉ាំគ្រឿងស្រវឹង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវញ៉ាំកាបូអ៊ីដ្រាតកៃឆ្នៃឡើង ព្រោះវាទំនងជាធ្វើឲ្យអ្នកឃ្លានកាន់តែខ្លាំង និងមិនមានផ្ទុកជីវជាតិអ្វីទេ៕