ការរីករាលដាល និងចម្លងរបស់វីរុសថ្មី Coronavirus មានលក្ខណៈស្រដៀងគ្នានឹងវីរុសបង្កជំងឺផ្លូវដង្ហើមគ្រោះថ្នាក់ដល់ស្លាប់ (SARS) ផងដែរ ដែលជាមូលហេតុនាំឲ្យស្លាប់រហូតដល់ ៨០ករណីក្នុងប្រទេសចិន។ វីរុសនេះមានប្រភពចេញពីទីក្រុង វ៉ូហាន ហើយក៏បានចម្លងទៅមនុស្សប្រមាណ ២៧៤៤នាក់ក្នុងប្រទេសដែរ ទោះបីជាមានករណីខ្លះត្រូវបានគេបញ្ជាក់ថាមានកើតឡើងនៅប្រទេសផ្សេងក៏ដោយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍ណាមួយច្បាស់លាស់ថា មានករណីជំងឺវីរុសផ្លូវដង្ហើមថ្មីនេះកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ។ រដ្ឋមន្ត្រីសុខាភិបាលប្រទេសចិន លោក Ma Xiaowei បាននិយាយនៅថ្ងៃអាទិត្យនេះថា អ្នកជំងឺអាចចម្លងវីរុស Coronavirus ទៅអ្នកដទៃបានមុនពេលវាចេញជារោគសញ្ញា ដែលរឿងនេះត្រូវបានគេចាត់ទុកថា វាជាជំងឺមានភាពឆ្លងខ្លាំងជាងការរំពឹងទុកទៅទៀត។
វីរុសបង្កគ្រោះថ្នាក់រហូតដល់ស្លាប់នេះ នឹងធ្វើឲ្យមានជំងឺដូចគ្នានឹងរលាកសួត ហើយមានគោលដៅបង្ករោគនៅលើផ្លូវដង្ហើមរបស់សត្វចិញ្ចឹមកូនដោយទឹកដោះ និងមនុស្ស។ យោងទៅតាមអង្គការសុខភាពពិភពលោកបានដឹងថា វីរុស Coronavirus របស់ទីក្រុងវ៉ូហាន ឬហៅថា 2019-nCov ស្ថិតក្នុងត្រកូលគ្រួសារវិរុសមួយដ៏ធំដែលគេស្គាល់ថា Coronaviruses ដែលអាចបង្កជាបញ្ហាជំងឺអាចព្យាបាលបានដូចជា រលាកបំពង់ក ផ្តាសាយធំ និងក្តៅខ្លួនរហូតដល់ជំងឺធ្ងន់ធ្ងរជាងនេះដូចជា ជំងឺចង្កោមរោគសញ្ញាផ្លូវដង្ហើមមជ្ឈឹបូពា (Middle East Respiratory Syndrom, MERS-CoV) និងជំងឺសារ (Severe Acute Respiratory Syndrome, SARS-CoV)។
អាការៈនៃជំងឺបង្កឡើងដោយវីរុស Coronavirus
អាការៈនៃការបង្ករោគដោយវីរុសខាងលើនេះមានដូចជា ក្អក ក្អកស្ងួត ថប់ដង្ហើម បញ្ហាក្រពះពោះវៀន រាករូស និងក្តៅខ្លួនខ្លាំង។ល។ ជំងឺរលាកសួតប្រហែលជាត្រូវបានគេកំណត់រោគវិនិច្ឆ័យថាជាករណីដែលធ្ងន់ធ្ងរនៅពេលវាកើតឡើងជាមួយនឹងចង្កោមរោគសញ្ញាថប់ដង្ហើមស្រួចស្រាវ ខ្សោយតម្រងនោម និងរហូតដល់ស្លាប់បាន។
ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគដោយវីរុស Coronavirus អ្នកគួរតែ៖
- រក្សាកន្លែងរស់នៅឬមជ្ឈដ្ឋានរស់នៅឲ្យស្អាតជាប់គ្រប់ពេល
- លាងសម្អាតដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកលាងដៃមានជាតិអាលកុល
- ប្រើម៉ាសបិតមាត់ និងច្រមុះ ហើយប្រើកែងដៃខាងក្នុងខ្ទប់មុខនិងច្រមុះពេលក្អក និងកណ្តាស
- ចៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានអាការៈជំងឺផ្តាសាយដូចជា ក្តៅខ្លួន ឬក្អក
- អនុវត្តញ៉ាំអាហារមានសុវត្ថិភាព ដោយមិនត្រូវញ៉ាំអាហារឆៅទេដូចជា ស៊ុត ឬសាច់ជាដើម។
- មិនត្រូវញ៉ាំសាច់សត្វដែលឈឺ និងសត្វដែលងាប់ដោយសារតែជំងឺឡ៖យ
- មិនត្រូវទៅលេងកន្លែងចិញ្ចឹមសត្វព្រៃ ឬសត្វកសិដ្ឋាន
- សាច់ឆៅ សាច់គ្រឿងក្នុងគួរតែមានការទុកដាក់ឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការឆ្លងមេរោគ។
ដើម្បីការពារខ្លួនឯង និងអ្នកដទៃពីការឆ្លងជំងឺ ចូរលាងសម្អាតដៃជាមួយសាប៊ូត និងទឹក៖
- ក្រោយពេលក្អក ឬកណ្តាស
- មុនពេល ក្នុងពេល និងក្រោយពេលរៀបចំអាហារញ៉ាំ
- មុនពេលញ៉ាំអាហារ
- ក្រោយពេលចេញពីបន្ទប់ទឹក
- នៅពេលថែទាំអ្នកជំងឺ ឬក្រោយពេលប៉ះពាល់សារធាតុចេញពីផ្លូវដង្ហើមអ្នកជំងឺ
- នៅពេលដៃឃើញគគ្រិច(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្រោយពេលប៉ះពាល់កាកសំណល់ ឬលាមកសត្វ៕