ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានបាយអង្ករសម្រូប ប៉ុន្តែប្រហែលជាមិនដឹងអំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអង្ករសម្រូបអាចផ្ដល់ផលល្អប្រសើរយ៉ាងណាខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានបាយអង្ករសម្រូប ៖
១. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
បាយអង្ករសម្រូបជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលជួយកាត់បន្ថយភាពតានតឹង និងលើកកម្ពស់អារម្មណ៍ល្អគួរអោយកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ឆាប់ខឹង ឬឧស្សាហ៍ស្ត្រេស ចូរសាកល្បងទទួលទានបាយអង្ករសម្រូប។
២. បង្កើនការផលិតទឹកដោះ
បាយអង្ករសម្រូបអាចផ្ដល់នូវថាមពលបន្ថែមដែលស្ត្រីជាម្ដាយកំពុងបំបៅដោះកូនត្រូវការ និងថែមទាំងជួយបង្កើនការផលិតទឹកដោះសម្រាប់ទារកទៀតផង។
៣. មានផ្ទុកសម្បូរទៅដោយជាតិម៉ង់កាណែស
បាយអង្ករសម្រូបមានផ្ទុកជាតិរ៉ែដ៏សំខាន់បំផុតមួយហៅថាម៉ង់កាណែស។ ជាតិរ៉ែនេះចាំបាច់ក្នុងការបង្កើតជាលិកាភ្ជាប់ កត្តាកំណកឈាម ឆ្អឹង និងអ័រម៉ូនផ្លូវភេទ។ ម៉ង់កាណែសក៏ដើរតួនាទីចម្បងមួយក្នុងការសំយោគអាស៊ីតខ្លាញ់ដែលចាំបាច់សម្រាប់រក្សាសុខភាពសសៃប្រសាទនិងមុខងារខួរក្បាលផងដែរ។ ម៉ង់កាណែសក៏ជាអង់ស៊ីមមួយដែលដើរតួនាទីក្នុងដំណើរការ gluconeogenesis ដែលអង់ស៊ីមក្នុងរាងកាយបំលែងសារធាតុដូចជាអាស៊ីតសរីរាង្គនិងអាស៊ីតអាមីណូទៅជាស្ករ។ វាក៏សំខាន់ក្នុងការរក្សាកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាមនិងកូឡេស្តេរ៉ូលគួរឱ្យកត់សម្គាល់។ ម្យ៉ាងវិញទៀតម៉ង់កាណែសក៏ជួយក្នុងការស្រូបយកនិងប្រើប្រាស់សារធាតុចិញ្ចឹមផ្សេងទៀតដូចជា thiamine, ascorbic acid, បាយអូទីននិង choline។
៤. ជាប្រភពដ៏ប្រសើរនៃសេលេញ៉ូម
សេលេញ៉ូមជាជាតិរ៉ែដ៏សំខាន់បំផុតមួយទៀតដែលមានផ្ទុកក្នុងអង្ករសម្រូប។ ជាតិរ៉ែនេះដើរតួនាទីដូចសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសនៅពេលរួមផ្សំជាមួយវីតាមីន E។ សារធាតុប្រឆាំងអុកស៊ីតកម្ចាត់ជួយកម្ចាត់និងទប់ស្កាត់ឥទ្ធិពលនៃរ៉ាឌីកាល់សេរីដែលអាចបង្កបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងមហារីកនិងជំងឺបេះដូង។
៥. មានផ្ទុកសម្បូរទៅដោយជាតិសសៃ
ជាតិសសៃគឺជាសារធាតុចិញ្ចឹមចាំបាច់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនិងជំងឺមហារីកសុដន់។ ក្រៅពីទប់ស្កាត់ជំងឺមហារីកជាតិសសៃក៏ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។ លើសពីនេះទៅទៀតការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយរក្សាសុខភាពសសៃឈាមបេះដូងដោយកម្ចាត់កូឡេស្តេរ៉ូលមិនល្អនិងបញ្ចុះសម្ពាធឈាម។
៦. ជួយឱ្យស្រកទម្ងន់
អង្ករសម្រូបជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃ។ ហើយអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយឱ្យឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរ។ នេះជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានបាយអង្ករសម្រូបដើម្បីសម្រកទម្ងន់។
៧. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២
ជាតិសសៃក្នុងបាយអង្ករសម្រូបជួយពន្យឺតនិងគ្រប់គ្រងការបញ្ចេញជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់នៃបាយអង្ករសម្រូបក៏ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនកាន់តែប្រសើរឡើងផងដែរ។
៨. សុខភាពឆ្អឹង
ម៉ាញ៉េស្យូមដែលមានផ្ទុកក្នុងបាយអង្ករសម្រូបក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងពង្រឹងសុខភាពឆ្អឹងរឹងមាំផងដែរ៕