នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកត្រូវតែប្រយ័ត្នគ្រប់ជំងឺ ព្រោះមានជំងឺខ្លះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃយ៉ាងងាយប្រសិនជាអ្នកមិនមានការប្រុងប្រយ័ត្ន។ ដូចនេះតើនៅពេលដែលអ្នកម្តាយមានអាការៈក្អក វាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃឬទេ? ហើយប៉ះពាល់បែបណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកមានអាការៈក្អក នោះបញ្ជាក់ថាអ្នកម្តាយឈឺហើយ។ មេរោគអាចនឹងឆ្លងចូលទៅទារកក្នុងផ្ទៃ ដែលអាចធ្វើឲ្យកូនមានជំងឺបេះដូងពីកំណើត ថែមទាំងអាចប៉ះពាល់ដល់ខួរក្បាលកូនទៀតផងបើធ្ងន់ធ្ងរដែលអាចធ្វើឲ្យកូនអត់ខួរក៏មានដែរ។ ម្យ៉ាងទៀតមេរោគទាំងនេះនឹងអាចធ្វើឲ្យស្បូនអ្នកបើក ជាហេតុដែលអាចធ្វើឲ្យអ្នកកើតមុនខែ ឬបាត់បង់កូនក៏មានដែរ។ ដូចនេះអ្នកគួរតែប្រុងប្រយ័ត្នបំផុតរាល់ជំងឺដែលកើតមានលើខ្លួនអ្នកក្នុងដំណាក់កាលមានផ្ទៃពោះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)