Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកតែងក្រោកឡើងក្នុងពាក់កណ្តាលយប់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ការតែងក្រោកក្នុងពាក់កណ្តាលយប់ គឺអាចបណ្តាលមកពីមាននោមច្រើន ធ្វើឲ្យអ្នកពិបាកគេងលក់ស្រួលដល់ភ្លឺណាស់។ ដូចនេះ អ្នកមិនគួរញ៉ាំទឹកច្រើនមុនចូលគេងឡើយ ទើបមិនធ្វើឲ្យអ្នកងើបឡើងមកនោមច្រើន។
  2. មានពេលខ្លះ អ្នកអាចក្រោកនៅពាក់កណ្តាលយប់ គឺបណ្តាលមកពីបន្ទប់ក្តៅពេក ធ្វើឲ្យអ្នកពិបាកគេងលក់ទល់ភ្លឺខ្លាំងណាស់។
  3. នៅពេលដែលអារម្មណ៍អ្នកតានតឹងខ្លាំង នឹងធ្វើឲ្យអ្នកគេងលក់មិនយូរទេ នឹងអាចក្រោកឡើងវិញ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ហើយទម្លាក់សម្ពាធចុះឲ្យអស់ ទើបធ្វើឲ្យអ្នកអាចគេងលក់ដល់ភ្លឺបាន។
  4. ការលេងទូរស័ព្ទច្រើនមុនពេលចូលគេង នឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ទេ។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចគេងលក់បានយូរសោះ គឺត្រូវតែក្រោកពីគេងក្នុងពាក់កណ្តាលយប់។
  5. ជួនកាលការក្រោកពីគេងក្នុងពាក់កណ្តាលយប់ អាចមកពីអាយុរបស់អ្នកច្រើនផងដែរ ព្រោះនៅពេលដែលអ្នកចាស់ទៅ ការគេងរបស់អ្នកក៏អាចប្រែជារាក់ផងដែរ។
  6. នៅពេលដែលអ្នកញ៉ាំស្រាច្រើន នឹងធ្វើឲ្យអារម្មណ៍អ្នកមិនស្ងប់ទេ ដោយខួរក្បាលអាចច្របូកច្របល់ខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនស្ងប់ អាចក្រោកឡើងគ្រប់ពេល។ ដូចនេះ អ្នកមិនគួរញ៉ាំស្រាច្រើនឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)