សណ្ដែកក្រហមមិនត្រឹមតែជាអាហារមួយប្រភេទដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុកសម្បូរទៅសារធាតុចិញ្ចឹមចាំបាច់ល្អសម្រាប់រក្សាសុខភាពរឹងមាំប្រសើរទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍អំពីឥទ្ធិពលវិជ្ជមានគួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានសណ្ដែកក្រហមចំពោះសុខភាពឡើយ។ ប៉ុន្តែត្រូវចាំផងដែរថាចំពោះសណ្ដែកក្រហមកំប៉ុងមុននឹងយកមកទទួលទានត្រូវលាងចេញសិនដើម្បីកាត់បន្ថយកម្រិតនៃជាតិសូដ្យូម ឬអំបិល។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានសណ្ដែកខ្មៅ ៖

១. ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុប្រឆាំងអុកស៊ីមកម្មជួយកម្ចាត់រ៉ាឌីកាល់សេរីនិងផលប៉ះពាល់នៃ oxidative stress ដែលជាដំណើរការធម្មជាតិមួយកើតឡើងនៅពេលម៉ូលេគុលក្នុងរាងកាយមានទំនាក់ទំនងជាមួយអុកស៊ីតសែន ឬខណៈពេលដែលវាបំលែងអាហារទៅជាថាមពល។ ហើយរ៉ាឌីកាល់សេរីអាចកើតមានឡើយដោយសារតែដំណើរការនេះ។ រ៉ាឌីកាល់សេរីបង្កការខូចខាតដល់កោសិកានិងបណ្ដាលឱ្យកើតមានជំងឺរ៉ាំរ៉ៃផ្សេងៗរួមមានជំងឺបេះដូងនិងជំងឺមហារីក។

២. មានផ្ទុកសម្បូរទៅដោយជាតិសសៃ

សណ្ដែកក្រហមក៏ដូចទៅនឹងពពួកសណ្ដែក legumes ដទៃទៀតដែរគឺមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ហើយរបបអាហារមានផ្ទុកជាតិសសៃខ្ពស់ជួយទប់ស្កាត់បញ្ហាសុខភាពជាច្រើនរួមទាំងជំងឺមហារីកពោះវៀនធំនិងជំងឺបេះដូងដោយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ គ្រប់គ្រងជាតិស្ករក្នុងឈាម ទប់ស្កាត់ជំងឺទឹកនោមផ្អែម ព្រមទាំងជួយឱ្យស្រកទម្ងន់បានផងដែរ។ ជាតិសសៃក៏ល្អសម្រាប់រក្សាសុខភាពប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។

៣. ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន

សណ្ដែកក្រហមអាចផ្ដល់ប្រូតេអ៊ីនគុណភាពខ្ពស់ល្អជាតិសាច់ក្រហមទៀតផង ខណៈដែលសាច់ក្រហមមានផ្ទុកជាតិខ្លាញ់និងកាឡូរីខ្ពស់អមមកជាមួយ។ ប្រូតេអ៊ីនជាសារធាតុចិញ្ចឹមមួយប្រភេទដែលរាងកាយត្រូវការចាំបាច់ដើម្បីដំណើរការមុខងារបានប្រក្រតី។ រាល់កោសិកា ជាលិកា និងសរីរាង្គក្នុងរាងកាយត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន។ ម្យ៉ាងវិញទៀតរាងកាយប្រើប្រាស់ប្រូតេអ៊ីនដើម្បីជួសជុលកោសិកាខូចខាតឡើងវិញនិងផលិតអ័រម៉ូន ក៏ដូចជាអង់ស៊ីមដែលជួយគ្រប់គ្រងមុខងារនៃរាងកាយ។

៤. មានផ្ទុកសម្បូរទៅដោយជាតិដែក

អ្នកក៏អាចរួមបញ្ចូលសណ្ដែកក្រហមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់។ កង្វះជាតិដែកក្នុងរាងកាយអាចបង្កបញ្ហានៃជំងឺខ្វះគ្រាប់ឈាមក្រហម។

៥. រក្សាមុខងារខួរក្បាលល្អប្រសើរ

សណ្ដែកក្រហមជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ thiamine ឬវីតាមីន b1 ដែលចាំបាច់សម្រាប់មុខងារខួរក្បាលបង្កើនការចងចាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង